អស់ស្ទះ!! ម្តាយរបស់កញ្ញា bellacampen អោយប្លង់ដីជាកាដូថ្ងៃកំណើតអោយកូនស្រីជាទីស្រលាញ់!!

ឆ្លងទទួលអាយុថ្មីយ៉ាងសប្បាយរីករាយជាមួយក្រុមមនុស្សដែលខ្លួនស្រលាញ់រួចរាល់ហើយសម្រាប់តារាសម្តែងស្រី bellacampen ដែលថ្ងៃនេះមានអាយុ ៣៣ ឆ្នាំយ៉ាងពេញបរិបូរណ៍។​ ក្រៅពីកាដូពីហ្វែនខ្លាប់និងមិត្តភក្តិស្ទើរបាក់ផ្ទះហើយ ថ្មីៗនេះតារាស្រីបានធ្វើអោយទស្សនិកជនរំភើបរីករាយជាខ្លាំងជាមួយក្តីស្រលាញ់ដែលនាងទទួលបានពីអ្នកម្តាយរបស់ខ្លួន។
នៅក្នុងអ៊ិនស្តាក្រាមកញ្ញា bellacampen ផុសរូបក្រាបសំពះអ្នកម៉ែក្នុងថ្ងៃកំណើតព្រមជាមួយសាររំជើបរំជួយថា “ហើយកាដូចថ្ងៃកំណើតដែលបានពីអ្នកស្រីប្រានីឆ្នាំនេះគឺជា… 🌅” រង្វាន់សម្រាប់កូនល្អដែលតែងខិតខំប្រឹងប្រែងធ្វើការងារឆ្នាំនេះគឺជាប្លង់ដីនៅតំបន់លំហែរសំខាន់មួយប្លង់ធំ។
ឃើញផុសរបស់តារាស្រីហើយអ្នកក្នុងវិស័យសិល្ប:នាំគ្នាចូលមកខមមិនជូនពរថ្ងៃកំណើតអោយនាងយ៉ាងច្រើនសន្ធឹកសន្ធាប់មានទាំងជូនពរអោយមានសុខភាពល្អ ជួបតែមនុស្សល្អ ហើយមានការងារធំៗចូលមកច្រើនជាប់រហូតជាហូហែរ។ ចំណែកហ្វែនខ្លាប់ដែលតាមគាំទ្រតារាស្រីតាំងពីដើមរៀងមកវិញនាំគ្នាចូលសម្តែងក្តីរំភើបរីករាយជាមួយកាដូពិសេសពីអ្នកម្តាយ និងស្ងប់ស្ងែងទឹកចិត្តរបស់អ្នកស្រីប្រានីចំពោះកូនស្រីតែម្នាកក់គត់របស់ខ្លួនជាខ្លាំង។

អត្ថបទដោយ សា