សម្ដែងរឿងភាគដំបូងភ្លាម Nancy សមាជិកក្រុម Momoland ចាប់ដៃគូជាមួយតារាប្រុសហ្វីលីពីនភ្លែត

ប្រិយមិត្ដដែលជាអ្នកនិយមគាំទ្រវិស័យ Kpop ច្បាស់ណាស់ប្រហែលជាបានស្គាល់តារាស្រីកូនកាត់ Nancy ដែលជាសមាជិកក្រុម Momoland ជាមិនខាន ព្រោះថា Nancy និងក្រុមចម្រៀង Momoland គឺជាក្រុមចម្រៀងមួយក្នុងចំណោមក្រុមចម្រៀងដទៃទៀតដែលកំពុងតែមានប្រជាប្រិយភាពនៅប្រទេសកូរ៉េ និងបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក។

យោងតាមប្រភពពត៌មានរបស់ Koreaboo បានប្រាប់ឲ្យដឹងថា Nancy នឹងត្រៀមបង្ហាញខ្លួននៅក្នុងរឿងភាគថ្មីមួយរបស់ប្រទេស​ ហ្វីលីពីនដែលមានចំណងជើងថា Soulmate  នេះក៏ជាលើកដំបូងផងដែរ ដែលនាងមានឱកាសបានសម្ដែងក្នុងរឿងភាគ ។​​ រឿងភាគមួយនេះនឹងត្រូវផលិតនៅក្រោមផលិតកម្ម Dreamscapes។

គួរបញ្ជាក់ផងដែរថា James Reid តារាប្រុសដែលមានប្រជាប្រិយភាពនៅហ្វីលីពីន ត្រូវបានជ្រើសរើសជាតួប្រុស។

អត្ថបទដោយ៖ ស្រីពេជ្រ