រដូវរងារប្តូរទៅជាក្តៅ🔥🔥!! ឈុត Christmas របស់តារាស្រី pooklook_fonthip​ ធ្វើអោយមិត្តប្រុសត្រូវចូលមកហាម!!

ខណ:ពេលនេះមនុស្សគ្រប់គ្នាកំពុងសប្បាយរីករាយ មានវិសមកាលវែងជាមួយកម្មវិធីបុណ្យណូអែល និងកម្មវិធីឆ្លងឆ្នាំថ្មីឆ្នាសកល ចំពោះសិល្ប:ករសិល្ប:ការិនីវិញវាជាពេលវេលាដែលពួកគេត្រូវបញ្ចេញស្តាលយ៍ថតរូបក៏ដូចជាម៉ូតសំលៀកបំពាក់ថ្មីៗរបស់ពួកគេយ៉ាងចាស់ដៃ។ កញ្ញា pooklook_fonthip ក៏ជាតួឯកស្រីដែលកំពុងធ្វើអោយហ្វែនខ្លាប់ផ្សារភ្នែកព្រោះឈុត Christmas ដ៏សែនស៊ិចស៊ីលើសគេលើសឯងរបស់នាង។
ថ្មីៗនេះតារាស្រីបានផុសរូបភាពក្នុងឈុតពណ៌ក្រហមបញ្ចេញស្បែកសខ្ចីត្រង់ក្រលៀនព្រមជាមួយ caption សសេរថា “អ្នកមិនសមជាមួយ Christmas ទេអ្នកសមមក Kiss ខ្ញុំជាង”។ ជើងនេះកញ្ញា pooklook_fonthip ស៊ិចស៊ីទាំងការស្លៀកពាក់ ទាក់ទាញទាំងសារសសេរដែលអានហើយនាំអោយយើងមានអាម្មណ៍លង់ស្រលាញ់ ចង់នៅក្បែរនាងក្នុងឧកាសថ្ងៃឈប់សម្រាកវែងលើកនេះមួយរំពេច។
ភាពទាក់ទាញរបស់កញ្ញា pooklook បានធ្វើអោយមនុស្សរាប់សែននាក់ពុះកញ្ជ្រោលមានទាំងចង់តែងខ្លួនអោយបានស្អាតស៊ិចស៊ីដូច មានទាំងចូលខមមិនហាមប្រាមប្រាប់ថាកាត់បន្ថយបានកាត់ខ្លះទៅព្រោះពួកគេបារម្មណ៍ខ្លាចត្រូវធ្លាក់ក្នុងអន្លង់ស្នេហ៍ទាំងដែលដឹងថានាងមានលោក mik រួចរាល់ហើយ ❤️‍🔥🤣។

អត្ថបទដោយ សា