កាលពីល្ងាចថ្ងៃទី០៣ ខែតុលា កន្លងទៅនេះតារាប្រុសស្រីល្បីៗជាច្រើនដួងបានបង្ហាញវត្តមានជុំគ្នានៅក្នុង កម្មវិធី AIS 30th Anniversary ធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងតែម្ដង។
ជាក់ស្ដែងនៅក្នុងកម្មវិធីនោះផងដែរ វត្តមានរួមគ្នារបស់ BamBam និង Lisa នៅលើឆាកតែមួយ ព្រោះពួកគេបានស្គាល់គ្នាតាំងពីតូចមក តែកម្រនិងបានបង្ហាញខ្លួនបែបនេះខ្លាំងណាស់។
យ៉ាងណាមិញ អ្វីដែលធ្វើឲ្យមហាជន និងហ្វេនៗភ្ញាក់ផ្អើលខ្លាំងនោះគឺ នៅពេលដែល BamBam ជួបទល់មុខគ្នាជាមួយនិង Lisa បែបនេះ លោកបែរជានិយាយថា៖
«តាមពិតពួកយើងស្គាល់គ្នាយូរហើយ តែដល់ពេលមកឈរនៅលើឆាកជាមួយគ្នា ដូចជាមានអារម្មណ៍ថាអៀនយ៉ាងម៉េចមិនដឹងទេ»។
ក្រោយពេលលឺបែបនេះ ទស្សនិកជន និងហ្វេនៗបាននាំគ្នាស្រែកហោលាន់ពាក្យឆាកតែម្តង ព្រោះមិននឹកស្មានថា តារា K-POP ទាំងពីរដួងនេះ ស្គាល់គ្នាយូរហើយ តែបែរជានៅអៀនគ្នាពេលជួបគ្នានៅលើឆាកបែបនេះសោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖សុីវលី