សុបិន្តរលាយសាបសូន្យ!! លោក yorch_yongsin កូនប្រុសឡាំយ៉ងប្រកាសថាខ្លួនលែងបំពេញភារកិច្ចត្រៀមធ្វើជាតារា K-POP កូរ៉េទៀតហើយ!!

កាលពីពាក់កណ្តាលឆ្នាំប្រជាជនថៃទូទាំងប្រទេសជាពិសេសអ្នកក្នុងវិស័យសិល្ប:មានមោទនភាពជាខ្លាំង និងមានពត៌មានចុះនិយាយសសើរលោក yorch_yongsin ជាច្រើនសន្ធឹកសន្ធាប់ព្រោះគាត់បានជាប់ឈ្មោះជាសមាជិកក្រុម Trainee-A ក្រុមតារា K-POP កូរ៉េថ្មីត្រៀមចុះឈ្មោះចូលក្រុមហ៊ុន Bighit ដែលជាក្រុមហ៊ុនតែមួយជាមួយក្រុម BTS។
ចុងក្រោយក្លាយជាពត៌មានធំម្តងទៀតតែជាពត៌មានសោកសៅរ៍ព្រោះផេកផ្លូវការណ៍របស់ Trainee-A ក្នុងគ្រប់បណ្តាញសង្គមត្រូវបានគេលុបចោលហើយលោក yorch_yongsin បានលុបចោលផុសដែលពាក់ព័ន្ធជាមួយក្រុមនោះចោលទាំងអស់។ បណ្តាលអោយអ្នកចាំគាំទ្រនៅតាមបណ្តាប្រទេសផ្សេងៗទាំងក្នុងអាស៊ី និងនៅទ្វីបអឺរ៉ុបនាំគ្នាភ្ញាក់ផ្អើលហើយនាំគ្នាចង់បានចម្លើយថាមានរឿងអ្វីកើតឡើង? តើ Trainee-A ត្រូវរំសាយចោលវិញរឺយ៉ាងណា?
ថ្មីៗនេះតារាប្រុសបានផុស story ប្រាប់អ្នកតាមដានថា “ខ្ញុំសូមទោសដែលត្រូវប្រាប់ពត៌មាននេះទៅកាន់អ្នកទាំងអស់គ្នាថាគម្រោងនេះត្រូវបានបញ្ចប់ សូមអរគុណគ្រប់គ្នាដែលតែងតែតាមគាំទ្រពួកយើង។ អរគុណដែលផ្តល់បទពិសោធន៍ល្អៗ ច្រើនអោយពួកយើងគ្រប់គ្នា សង្ឃឹមថានាពេលអនាគត់មិនថាពួកយើងជ្រើសយកផ្លូវមួយណា ទាំងអស់គ្នានឹងបន្តគាំទ្រយើងដដែល”។ សរុបមកពេលនេះ Trainee-A សមាជិកទាំងអស់បានចែកផ្លូវគ្នាដើរ ហើយ yorch_yongsin សម្រេចចិត្តធ្វើជាសិល្ប:ករថៃឯករាជ (យោងតាមលេខទាក់ទងការងារដែលគាត់ទើបតែ Update ចូលអ៊ិនស្តាក្រាម)។

អត្ថបទដោយ សា