ស្ទះខ្យល់!! បើកតម្លៃឈុតចូលរួមកម្មវិធីជប់លៀងតូចតាចរបស់កញ្ញា aum_patchrapa … លឺហើយគេងមិនលក់សោះហ្មង!!

កម្មវិធីជប់លៀងលក្ខណ:តូចតាចមានតែមិត្តភក្តិគ្នាឯងរបស់ក្រុមតួ​ឯកស្រីលំដាប់ថប់របស់ប្រទេសថៃបានធ្វើអោយសង្គមថៃរង្គុះរង្គើជាខ្លាំងព្រោះទាំងអស់គ្នាបានបង្កើតអនុសាវរីយ៍ពិសេសៗ និងរូបថតស្អាតៗមកចែកចាយតាមបណ្តាញសង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់។ មួយក្នុងចំណោមភាពភ្ញាក់ផ្អើលដែលកើតមាននៅក្នុងកម្មវិធីបែបហាយសូនោះជាភាពស្រស់ស្អាតរបស់តារាស្រី aum_patchrapa ក្នុងឈុតពណ៌សដែលដឹងតម្លៃហើយគ្រប់គ្នាត្រូវចំហរមាត់និយាយមិនចេញ។
នៅក្នុងថ្ងៃកម្មវិធីតួឯកស្រីលំដាប់លេខ១របស់យើងបានមកចូលរួមម្នាក់ឯងដោយមិនមានអ្នកចាត់ការមកតាម នាងដើរចូលដោយភាពជឿជាក់ក្នុងឈុតពណ៌សបញ្ចេញស្មារភ្លឺរលោងពំពាក់ដោយគ្រឿងអលង្កា កាបូប ស្បែកជើងស៊ីឈុតគ្នាដែលទាក់ទាញភ្នែករបស់មហាជនបានពេញពិន្ទុះ ១០០%។
ឃើញហើយហ្វែនខ្លាប់ស្រីៗនាំគ្នាស្រាវជ្រាវ (Search) រកមើលឈុតដើម្បីយកស្លៀកពាក់តាមប៉ុន្តែបានដឹងតម្លៃហើយគ្រប់គ្នាស្មាលាសុំត្រឹមមើលដើម្បីអោយមានអារម្មណ៍ល្អ។ ឈុតពណ៌សរសំពត់ជាប់អាវស្រស់ស្អាតគួរអោយស្រលាញ់របស់តួឯកស្រី aum_patchrapa មានតម្លៃជាង ២០០០០០ ​បាត (ប្រហែល ៦២៥០ ដុល្លា)។

អត្ថបទដោយ សា