ណូអែលឆ្នាំនេះ Yaya ហោះទៅដល់ប្រទេសន័រវេសដើម្បីជួបជុំគ្រួសារក្រោមព្រិលពណ៌សទិដ្ឋភាពផ្ទះស្អាតដូចគំនូរ! មានវីដេអូ
Yaya ប្រមូលខោវអាវធ្វើដំណើរទៅប្រទេសន័រវេស ក្រោមបរិយាកាសព្រិលសដ៏ស្រស់ស្អាត ដើម្បីជប់លៀងជួបជុំបុណ្យណូអែលជាមួយគ្រួសារ ស្រស់ស្អាតដូចផ្ទាំងគំនូរ
តារាសម្ដែងស្រីស្អាតល្បីឈ្មោះជួរមុខរបស់ប្រទេស Yaya Urassaya នៅក្នុងឆ្នាំនេះសម្រាកលំហែរកាយយ៉ាងសប្បាយរីករាយ ចាប់ផ្ដើមតាំងតែពីពាក់កណ្ដាលខែតែម្ដង មុននេះមានដំណើរកំសាន្ដផ្អែមល្ហែមជាមួយបង Nadech Kugimiya រួមជាមួយមិត្តសម្លាញ់ស្លាប់រស់យ៉ាង Kimberly និង Mak Prin
ជាក់ស្ដែង Yaya និងម៉ាក់ៗនាំគ្នាហោះហើរទៅ ន័រវេសដើម្បីជួបជុំជប់លៀងក្នុងឱកាសបុណ្យណូអែល អាចនិយាយបានថាជាគ្រួសារដ៏គួអោយស្រលាញ់ណាស់ នេះជាឱកាសបុណ្យនៃស្នាមញញឹមពិតៗគ្រប់គ្នាឃើញហើយសុទ្ធតែប្រាប់ក្នុងន័យតែមួយថា កក់ក្ដៅពិតៗ
ក្រៅពីនេះក៏បានឃើញសកម្មភាពជាលក្ខណៈគ្រួសារដ៏គួអោយស្រលាញ់ៗហើយសាម៉ីខ្លួនស្រីស្អាតបានបង្ហាញរូបភាពផ្ទះខណៈពេលធ្លាក់ព្រិលស្អាតប្រៀបបាននិងរូបគំនូរ
អត្ថបទដោយ : នីត្តា

















