កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះ អ្នកផលិតរឿងលោក Kong Piya បានចែករំលែកនូវកម្រងរូបភាពខ្លះៗរបស់រឿងភាគ ‘Trab Fah Mee Tawan’ ដែលជារឿងភាគថ្មីស្រឡាងដែលចូលរួមសម្ដែងដោយតារាប្រុសរូបសង្ហារ Mark Prin និងស្រីស្រស់ Kao Surpassara ព្រមតារាសម្ដែងដែលមានទេពកោសល្យជាច្រើន។
ក្នុងរូបភាពនេះបង្ហាញឲ្យឃើញនូវតួអង្គលោក Mark Prin និង Kao Surpassara ក្នុងសម្ថៀកបំពាក់សិស្សសាលាដែលមើលទៅពិតជាគួរឲ្យស្រលាញ់ និងសមគ្នាមែនទែន។ រឿងភាគដែលមានចំណងជើង ‘Trab Fah Mee Tawan’ នេះរំពឹងថានឹងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍បុស្ដិលេខ ៣ នាឆ្នាំក្រោយផងដែរ។
តោះទៅមើលរូបភាពទាំងអស់នោះបន្តិចទៅមើល៖
យា៉ងម៉េចដែរ ប្រិយមិត្តគួរឲ្យស្រលាញ់ទេ ?
ប្រភព៖ ThaiUpdate
អត្ថបទដោយ៖ ស្រីពេជ្រ