មានទាំងអ្នកចូលរួមសម្តែងក្តីរីករាយ មានទាំងអ្នកមិនពេញចិត្ត!! តារាសម្តែងប្រុសលំដាប់ថប់របស់ប្រទេសកូរ៉េខាងត្បូង Song Joong Ki បើកបង្ហាញមុខមិត្តស្រីថ្មី!!

លោក Songjoongki គឺជាតួឯកប្រុសលំដាប់កំពូលរបស់ប្រទេសកូរ៉េខាងត្បូងដែលមានប្រជាប្រិយភាព និងមានហ្វែខ្លាប់រាប់លាននាក់ទូទាំងពិភពលោក។ សម្រាប់រឿងរ៉ាវស្នេហាគាត់ធ្លាប់រៀបការម្តងរួចហើយជាមួយតួឯកស្រីដែលសម្តែងរឿង “descendants of the sun” ប៉ុន្តែស្នេហារបស់គ្រានោះទៅមុខមិនបានយូដោយរៀបការមិនទាន់បានប៉ុន្មានផងតារាប្រុសស្រីចេញមុខប្រកាសបែកបាក់និងលែងលះគ្នាព្រោះហេតុផលផ្ទាល់ខ្លួន។
ក្រោយពេលលែងលះជាមួយតួឯកស្រីល្បីរបស់ប្រទេសកូរ៉េលោក Song Joong Ki ត្រូវបានគេចុះជាពត៌មាននិយាយពីទំនាកក់ទំនងស្នេហាគ្រាថ្មីរជារឿយៗ រហូតចុងក្រោយក្រុមហ៊ុនទប់មិនជាប់ត្រូវចេញមកទទួលស្គាល់ ហើយសារភាពថាពត៌មានដែលចេញចុងក្រោយនោះជាពត៌មានពិត។ បច្ចុប្បន្នលោក Song Joong Ki ទាក់ទងយល់ចិត្តយល់ថ្លើមគ្នាជាមួយអ្នកក្រៅវិស័យសិល្ប:ដែលជាជនជាតិអង់គ្លេស ពួកគេទាំងពីរនាក់បានស្គាល់ហើយចាប់ផ្តើមមានទំនាក់ទំនងជាមួយគ្នាបានជាងមួយឆ្នាំហើយ ពួកគេស្គាល់គ្នាព្រោះមិត្តភក្តិជួយណែនាំ។
ដំណឹងតួឯកប្រុសលែងទំនេរថ្ងៃនេះបានធ្វើអោយទាំងហ្វេសប៊ុក អ៊ិនស្តាក្រាម និងធ្វីតថើពុះកញ្ច្រោលខ្លាំងណាស់ អ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាផុសរូបរបស់តារាប្រុសជាមួយមិត្តស្រីថ្មីព្រមជាមួយមិតិយោបល់ជាច្រើនសន្ធឹកសន្ធាប់ដែលមានទាំងអ្នកគាំទ្រសសើរថាទាំងពីរនាក់សមគ្នា និងអ្នកដែលចេញមុខនិយាយប្រៀបធៀបថាអ្នកក្រោយចាញ់អតីតភរិយាដែលជាកំពូលតារាស្រីប្រចាំប្រទេសកូរ៉េខាងត្បូង។

អត្ថបទដោយ សា