មិនអាណិតហើយនាំគ្នាសើចចំអក់ភាពស្លុតចិត្តរបស់កញ្ញា Toeyjarinporn ទៀត !! ពេលវេលាដើរលឿនដូចកុហក!

បានធ្វើអោយទស្សនិកជនអស់សំណើចជាខ្លាំងសម្រាប់តួឯកស្រីមានរាងតូចហើយមិនចេះចាស់តាមអាយុកញ្ញា toeyjarinporn ដែលបានធ្វើអោយរឿងនេះកើតមានឡើងក្នុងឧកាសបុណ្យណូអែល។ តារាស្រីផុសហួសចិត្តពីឆាកជីវិតរបស់ខ្លួនដែលពីមុនធ្លាប់មានឈ្មោះជាបងស្រីច្បង តែពេលនេះស្រាប់តែត្រូវក្លាយជាប្អូនស្រីពៅរបស់គេទៅវិញព្រោះហេតុផលនេះ!
ថ្មីៗនេះកញ្ញា toeyjarinporn បានផុសរូបខ្លួនជាមួយកូនប្រុសទាំងពីរនាក់របស់លោ Ken និងភរិយាអ្នកនាង Kun Jung ព្រមជាមួយសារសម្តែងភាពភ្ញាក់ផ្អើលថា “ស្អីគេទេនៀក!! មុននេះបន្តិចពួកគេទើបតែជិះករខ្ញុំលេងសោះ 😮🫠” ។ ប្រើរយ:ពេលតែប៉ុន្មានឆ្នាំប៉ុននោះកូនប្រុសរបស់តារាជើងចាស់ទាំងពីរនាក់ពេលនេះធំពេញកំលោះហើយមានកំពស់ខ្ពស់ជាតារាស្រីអស់ហើយ បណ្តាលអោយជួបលើកនេះនាងត្រូវក្លាយជាប្អូនស្រីរបស់ក្មេងៗដែលនាងធ្លាប់ហៅថាបេប៊ីវិញដោយមិនដឹងខ្លួន។
ឃើញផុសរបស់កញ្ញា toeyjarinporn មានតែមនុស្សចូលមកខមមិនចំអន់នាងដូចជា “ផ្ទះនេះកូនស្រីមិនធំមិនធាត់សោះ 😂”, “លែងជាបងគេទៀតហើយណាតើយ 😂”, “តើយមិនព្រមធំតាមប្អូន😂”, “ខ្ញុំមានលក់វីតាមីនជំនួយអោយឆាប់ធំណា” និងការសសេរបែបកំប្លែងអស់សំណើចជាច្រើនផ្សេងៗទៀតជាច្រើនរាប់មិនអស់។

អត្ថបទដោយ សា