ជ្រុលមាត់ដោយខ្លួនឯងថាមានសង្សារ!! ម៉ែ Aff_taksaorn ត្រៀមបញ្ចេញមុខមិត្តប្រុសឆ្នាំក្រោយឆ្នាំ ២០២៣!

គ្រងតំណែងនារី Single គួរអោយចាប់អារម្មណ៍មួយរយ:ធំហើយចំពោះតារាសម្តែងស្រីសុភាពរាបសា Aff_taksaorn ស្រីស្អាតដែលមិនព្រមចាស់តាមអាយុ ហើយមានកំលោះៗក្មេងៗជាច្រើនរូបតម្រង់ជួរចាំសុំស្នេហ៍។ កន្លងមកទស្សនិកជនជឿជាក់យ៉ាងច្បាស់ថាម៉ែរវល់ការងារមិនមានពេលកសាងស្នេហាគ្រាថ្មីជាមួយនរណាឡើយ ប៉ុន្តែថ្មីៗនេះច្បាស់ហើយថាតាមពិតទៅមិនមែនទំនេរដូចយើងគិតឡើយ ម៉ែនិយាយពាក្យថាមិត្តប្រុសពេញៗមាត់ដោយខ្លួនឯងនៅក្នុងកម្មវិធីទូរទស្សន៍។
បទសម្ភាសន៍ក្នុងកម្មវិធី 3 Zaap ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើអោយមានប្រធានបទល្អៗបែកធ្លាយអោយទស្សនិកជនបានរំភើបរីករាយ និងភ្ញាក់ផ្អើលជាច្រើនចំណងជើង។ មួយក្នុងចំណោមពត៌មានដែលគួរអោយចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺការធ្លោយមាត់បង្ហាញរឿងស្នេហារបស់ពិធីការិនី Aff_taksaorn ដែលជ្រុលនិយាយថា “ត្រូវរកមិត្តប្រុសថ្មី ឬត្រូវបញ្ចេញមុខអ្នកបច្ចុប្បន្ន?”។

ការជ្រុលនិយាយរបស់តារាស្រីស្លូតបូតស្មោះត្រង់បានធ្វើអោយទស្សនិកជនចាប់ផ្តើមតាមសង្កេតរកមុខបុរសដែលនាងកំពុងទាក់ទងនោះ យ៉ាងសស្រាក់សស្រាំ។ ពេលនេះលែងឆ្ងល់ទៀតហើយ គ្រប់គ្នាច្បាស់ណាស់ថាម៉ែ Aff_taksaorn មានមិត្តប្រុសព្រោះសូម្បីមិត្តភក្កិជិតស្និទ្ធដូចជាកំពូលតារាស្រី Chomismaterialgirl ក៏ចេញមុខសួរហោរាសាស្រ្តជំនួសមិត្តដែលដោយបានសួរថា “ចុះសម្រាប់អ្នកដែលមានមិត្តប្រុសក្មេងជាងវ័យហើយមិនទាន់បើកបង្ហាញមុខ អាច grand opening ឆ្នាំក្រោយបានទេ?”។

អត្ថបទដោយ សា