ថតរូបស្អាតតែហេតុអ្វីហ្វែនខ្លាប់អាណិត Naphat_nine – Annethong – Taewnataphon ?!! ពួកគេជាប់ឈ្មោះជាតារាដែលគួរអោយអាណិតជាងគេ!

មិត្តអ្នកអានដឹងទេថាខណ:ពេលតារាប្រុសស្រីរាប់រយនាក់របស់ប្រទេសថៃកំពុងមានកម្មវិធីជប់លៀង មានដំណើរកំសាន្តក្រៅប្រទេសជាមួយស្នេហា គ្រួសារ និងមិត្តភក្តិរបស់ពួកគេ មានតារាល្បីល្បាញបីនាក់មិនអាចរីករាយដូចគេបានព្រោះជាប់ការងារសម្តែងរឿង។ លោក Naphat_nine និងកញ្ញា Taewnataphorn មិនអាចចេញទៅចំណាយពេលវេលាល្អៗជាមួយគ្រួសារ និងមនុស្សជាទីស្រលាញ់បានឡើយព្រោះរឿង “แค้น” មិនអនុញ្ញាតដឹងនាំដោយកញ្ញា annethong ។
ក្នុងឧកាសបុណ្យណូអែលកាលពីម្សិលមិញតារាស្រី annethong បង្ហាញសកម្មភាពរបស់ពួកគេនៅក្នុងថ្ងៃដែលមនុស្សផ្សេងទៀតកំពុងដើលេងដោយបានផុសរូបលោក Naphat_nine កំពុងពរតួឯកស្រីទាំងពីរនាក់យ៉ាងគួរជាទីស្រលាញ់ព្រមជាមួយសារសសេរសំដែងចំណាប់អារម្មណ៍ថា “ក្នុងឧកាសទេសកាលវិសមកាល តែយើងនៅមិនអាចឈប់ #แค้น គ្នាបានសោះឡើយ 😂 🎥 #แค้น @thongentertainment” ។
រូបភាពរបស់ពួកគេធ្វើអោយហ្វែនខ្លាប់ចូលមកខមមិនសសើរលោក Naphat_nine ដែលរឹងមាំអាចនារីដែលចូលចិត្តហាត់ប្រាណយកសាច់ដុំពីរនាក់បានដោយងាយៗ ហើយក៏អាណិតក្រុមការងាររឿង #แค้น ដែលត្រូវធ្វើការងារធ្ងន់ខុសគេខុសឯងមិនបានឈប់សម្រាកលំហែរក្នុងថ្ងៃបុណ្យទានដូចគេ។

អត្ថបទដោយ សា