Tono-Nycha ស្វីតវ៉ាដាច់គេ!! បុណ្យពេលចេញដំណើរទៅបួសតារាប្រុសចំណាយពេលជាមួយគ្រួសាររបស់មិត្តស្រីយ៉ាងកក់ក្តៅ!!

មិត្តអ្នកអានដែលតាមដានពត៌មានរបស់លោក mootono29 និងទំនាក់ទំនងស្នេហារបស់គូ Tono-Nycha បានជ្រាបរួចជាស្រេចហើយថាដើមឆ្នាំ២០២៣ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះតារាប្រុសនឹងត្រូវបាត់មុខពិវិស័យសិល្ប: ត្រូវនៅឆ្ងាយពីមនុស្សដែលខ្លួនស្រលាញ់ដើម្បីបំពេញតាមសន្យាដែលគាត់បានសន្យាក្រោយពេលធ្វើគម្រោងហែលទឹក “one man and the river” បានសម្រេច។
មុននេះតារាប្រុសស្រីព្យាយាមធ្វើការងាររបស់ខ្លួនងោយចប់សព្វគ្រប់និងទទួលបានជោគជ័យដើម្បីធ្វើយ៉ាងណាអោយមានពេលវេលានៅជាមួយគ្នា ជួបជុំគ្រួសារទាំងសងខាងមុនពេលត្រូវឃ្លាតគ្នាមួយរយ:​ហើយនៅក្នុងឧកាសបុណ្យណូអែល និងត្រៀមឆ្លងចូលឆ្នាំថ្មីនេះទស្សនិកជនបានឃើញរូបភាពកក់ក្តៅ ក៏ដូចជាបរិយាកាសស្នេហាស្អិតរមួតរបស់គូ Tono-Nycha យ៉ាងពេញៗភ្នែក។
ថ្មីៗនេះកញ្ញា Nycha បានផុសរូបជាច្រើនសន្លឹកចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ Caption សសេរថា “US (ពួកយើង)” ដែលបណ្តាលអោយទស្សនិកជនញញឺមតាមបិទមាត់មិនជិតឡើយ ដោយសារតារាប្រុសស្រីបង្ហាញក្តីស្រលាញ់អោយគ្នាបែបមិនលាក់លាម លើសពីនោះទៅទៀតគ្រួសារទាំងសងខាងទទួលស្វាគមន៍គ្នាបានល្អគួរជាទីស្ញប់ស្ញែញ។

អត្ថបទដោយ សា