លើកដំបូងហើយដែលតួឯកស្រី Pancake សម្រេចចិត្ដធ្វើការវះកាត់កែសម្រស់ ខុសពីមុខមុនយ៉ាងណាដែរ?

តួឯកស្រីនាង Pancake Khemanit ធ្វើកាងារក្នុងសិល្បៈថៃក៏សាងកេរ្ដិ៍ឈ្មោះបានល្បីល្បាញរាប់ឆ្នាំហើយ ទើបតែសម្រេចចិត្តធ្វើការវះកាត់កែកុនសម្រស់ខ្លះៗជាលើកដំបូង ហើយការកែលើកនេះធ្វើឲរូបនាងស្រស់ស្អាតខុសពីមុនៗយ៉ាងណាដែរ?

ដោយតួឯកស្រីនាង Pancake ជាតារាម៉ូដែលផងនិងជាតារាសម្ដែងផង នាងមានរូបរាងរាវស្រឡូនខ្ពស់ស្រលះទម្រង់មុខក៏ស្រស់ស្អាតស្នាដៃការសម្ដែងក៏ល្អធ្វើឲល្បីល្បាញជាច្រើនឆ្នាំជាប់ៗគ្នា។ មានពត៌មានជាច្រើនថា Pancake កែនេះកែនោះតែមិនមានមួយណាជាការពិតនោះឡើយ ព្រោះតួឯកស្រី Pancake ប្រាប់ហើយនេះជាលើកទីមួយហើយដែលរូបនាងសម្រេចចិត្តព្រមឲមានវះកាត់កែកុនលើមុខរបស់ខ្លួន។ ដោយរូបនាងចង់មានទម្រង់ភ្នែកពីរជាន់ ទើបធ្វើការវះកាត់ឲបានត្របកភ្នែកពីរជាន់មុនថ្ងៃរៀបការរបស់នាងនាពេលកន្លងទៅនេះ ធ្វើឲខុសពីសម្រស់មុនរបស់នាងប៉ុណ្ណានោះតោះទៅមើលរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ