នៅតូចជិះនឹងខ្នងបានថ្ងៃមុនសោះ ពេលនេះខ្ពស់ជាងទៀត! តួឯកស្រីញញឹមស្រស់នាង Toey Jarinporn ក្មួយៗធំជាងបាត់ហើយ ទៅលេងផ្ទះតារារៀមច្បងបានជួបក្មួយៗជាទីស្រលាញ់បែកតែមួយឆ្នាំសោះធំពេញកំលោះបាត់ ទោះចង់បីចង់ឲជិះខ្នងទៀតក៏លែងបានដែរ។
តួឯកស្រីនាង Toey Jarinporn នៅក្នុងថ្ងៃឆ្លងបុណ្យគ្រឹសម៉ាសកន្លងទៅនេះ បានមកជួបជុំមនុស្សជាទីស្រលាញ់មានតារារៀមច្បងរាប់អានជិតស្និទ្ធជួបជុំគ្នាញុាំអាហារយ៉ាងមានក្ដីសុខ។ តែតារាស្រីមុខខ្ជូត Toey ត្រូវបានគេបង្អាប់លេងបន្ដិចហើយព្រោះមួយកម្មវិធីនេះតូចទាបជាងគេ សូម្បីតែក្មួយដែលតូចពីថ្ងៃមុនសោះពេលនេះក៏ខ្ពស់ជាង Toey ផងដែរដូចនេះឆ្នាំនេះមានតែនាងទេដែលជាក្មេងតូចក្នុងកម្មវិធី។ ដោយកូនប្រុសទាំងពីរបស់តារាប្រុសលោក Ken Theeradej និងតារាស្រី Noi Busakorn អាយុរមិនទាន់ម្ភៃទេតែធំលូតលាស់ខ្ពស់ស្រលះសង្ហារកាត់មករកឪពុករួចទៅហើយ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ