ច្បាស់លាស់ណាស់លើកនេះ!! តារាស្រី pat_napapa ទាក់ទងជាមួយបុរសដែលក្មេងជាងខ្លួន ១៤ ឆ្នាំហើយប្រាប់ថាកូនទី២ត្រូវតែជាកូនរបស់ម្នាក់នេះ!

ចាត់ទុកជាអ្នកម្តាយកូនមួយ១ដែល HOT បំផុតក្នុងវិស័យសិល្ប:ក៏ដូចជាសង្គមថៃទាំងមូលសម្រាប់អ្នកម៉ែ pat_napapa តារាស្រីដែលមានពត៌មាននិយាយពីទំនាក់ទំនងស្នេហារបស់នាងជាមួយកំលោះៗស្ទើររាល់ថ្ងៃ ច្រើនរហូតទស្សនិកជនសង្ស័យថាមួយណាជាពត៌មានពិត? តើបុរសពិតរបស់នាងជានរណា? ចុងក្រោយសាមីខ្លួនចេញមុខទទួលស្គាល់ដោយខ្លួនឯងថាពេលនេះមិនទំនេរទេ ស្នេហាគ្រាថ្មីលើកនេះនាងច្បាស់លាស់ហើយចង់មានកូនទី២ជាមួយម្នាក់។
នៅក្នុងកម្មវីធី “คุยแซ่บ Show” របស់ស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ៣១ តារាស្រី pat_napapa បានចូលខ្លួនមកធ្វើជាតារាកិត្តិយសដែលព្រមឆ្លើយគ្រប់សំនួររបស់ពិធីករ។​ លុះដល់ពេលដែលគេសួរអំពីស្នេហាម៉ែប្រាប់ថាលើកនេះមិនបើកមុខអោយមើល អោយស្គាល់ជាដាច់ខាតព្រោះខ្លាចមានដ្រាម៉ាផ្សេងៗចូលមកហើយធ្វើអោយស្នេហារបស់ពួកគេឈឺក្បាល។
តារាស្រីបន្តទៀតថាបុរសថ្មីរបស់នាងមានអាយុតិចជាងនាង ១៤ ឆ្នាំជាកំលោះក្តៅស្រួយមានអាយុត្រឹម ២២ ឆ្នាំ។ ស្នេហាលើកនេះពិសេសហើយច្បាស់លាស់បំផុត នាងពេញចិត្តរីករាយរហូតចង់មានកូនទី២ជាមួយមិត្តប្រុសបច្ចុប្បន្នម្នាក់នេះព្រោះជឿជាក់ថាគេជា Mr. Right របស់នាង។​ បទសម្ភាសន៍របស់តារាស្រី pat_napapa ធ្វើអោយហ្វែនខ្លាប់និងមិត្តភក្តិក្នុងវិស័យសិល្ប:នាំគ្នាចូលសម្តែងក្តីរីករាយជាមួយនាងព្រងព្រាត ព្រោះគ្រប់គ្នាតែងតែសង្ឃឹមថានាងអាចទទួលបានបុរសដែលមកបំពេញភាពកក់ក្តៅអោយគ្រួសារឯការបស់នាងបាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ​ សា