តែប៉ុណ្ណេះផ្អើលទៀតហើយ!! តួឯកស្រីឆ្នាស kwanusa9 ចុងកុងត្រាថ្មីជាមួយផ្ទះចាស់ បុស្តិ៍លេខ៧!!

បានក្លាយជាប្រធានបទដែលមហាជនចាប់អារម្មណ៍ជាខ្លាំងនាងពេលនេះ សម្រាប់ពត៌មានដែលមានចុះសសេរពីការត្រឡប់ចូលផ្ទះចាស់របស់តួឯកស្រី kwanusa9។ ថ្ងៃនេះតារាស្រីបានក្លាយជាតារាសម្តែងអោយទូរទស្សន៍បុស្តិ៍លេខ៧​ដែលជាផ្ទះចាស់ជាផ្លូវការណ៍បណ្តាលអោយហ្វែនខ្លាប់សប្បាយរីករាយនិងរំពឹងទុករឿងភាគថ្មីល្អមើលជាច្រើនពីបុស្តិ៍ទូរទស្សន៍។
តារាស្រីមិនបានផុសប្រកាសដំណឹងជាសាធារណ:ដោយខ្លួនឯងនោះឡើយ ប៉ុន្តែដោយសារជាជារឿងធំទើបមានបណ្តាអ្នកកាសែតចុះផ្សាយហើយបានធ្វើអោយទស្សនិកជននាំយកមកចែកចាយបន្តកាន់តែច្រើនទៅៗរហូតល្បីល្បាញជាងគេក្នុងថ្ងៃនេះ។ សម្រាប់តារាស្រីនាងគ្រាន់តែនាំយកផុសទាំងឡាយដែលគេផុសស្វាគមន៍មកចែកចាយនៅក្នុង story អ៊ិនស្តាក្រាមផ្ទាល់ខ្លួនតែប៉ុននោះ។
ការត្រឡប់មកវិញរបស់តួឯកស្រីជើងចាស់ និងមានថ្វីដៃសម្តែងឆ្នើមលើកនេះកំពុងធ្វើអោយទស្សនិកជនចាប់ចិត្ត ផ្ចង់ចង់ដឹងពីរឿងថ្មីរបស់បុស្តិ៍លេខ៧សម្រាប់ឆ្នាំ ២០២៣ យ៉ាងយកចិត្តទុកដាក់ រហូតភ្លេចបទសម្ភាសន៍ដែលកញ្ញា kwanusa9 ធ្លាប់និយាយថានាងនឹងចេញពីវិស័យសិល្ប:ក្នុងពេលឆាប់ៗ។

អត្ថបទដោយ សា