តួ​ឯកស្រីជើងចាស់កញ្ញា joy_rinlanee ផុសសារសុំលាចាកផ្លូវលោក!!

គ្រងតំណែងជាតួឯកស្រីសម្រស់អមត:មកជាង ៣០​ ឆ្នាំហើយសម្រាប់កញ្ញា joy_rinlanee ដែលចូលព្រលកវិស័យសិល្ប:តាំងពីវ័យក្មេងហើយបន្តទទួលបានក្តីស្រលាញ់គាំទ្រពីទស្សនិកជនរហូតមកទល់សព្វថ្ងៃនេះ។ តារាស្រីរូបនេះមិនដែលបាត់មុខ និងឃ្លាតទៅណាឆ្ងាយធ្វើអោយហ្វែនខ្លាប់បារម្មណ៍ឬនឹកឡើយ ប៉ុន្តែចុងក្រោយនេះនាងផុសប្រកាសប្រាប់គ្រប់គ្នាថាសុំលាទៅឆ្ងាយព្រោះរឿងផ្ទាល់ខ្លួន។
នៅក្នុងអ៊ិនស្តាក្រាមតារាស្រី joy_rinlanee បានផុសសារសសេរថា “ចាប់ពីថ្ងៃទី ២២ ធ្នូរ ដល់ថ្ងៃទី ១ខែមករា នាងខ្ញុំទៅតាំងសមាធិប្រណិបត្តព្រះធម៌ណា មានចំនួនដប់១០ថ្ងៃពេញដែលទាំងអស់គ្នាមិនអាចទាក់ទងខ្ញុំបាន ករណីមានការចាំបាច់ពាក់ព័ន្ធនឹងការងារសូមជួយទាក់ទងអ្នកម្តាយតាមលេខទូរស័ព្ទ 0813105131 ណាចាស់”។
ដំបូងអានពត៌មានមិនទាន់បានលំអិតទស្សនិកជននាំគ្នាបារម្មណ៍ខ្លាចតារាស្រីចាកចេញ ចង់បាត់មុខពីលោកមនុស្ស ប៉ុន្តែក្រោយពេលបានចូលអានសាររបស់នាងហើយទើបដឹងថាវាគ្រាន់ជាការសុំដកខ្លួនមួយរយ:ពេលខ្លីដើម្បីទៅរកសេចក្តីស្ងប់ខាងផ្លូវធម៌តែប៉ុននោះ។ ផុសចុងក្រោយរបស់កញ្ញា joy_rinlanee បានធ្វើអោយមិត្តភក្តិក្នុងវិស័យសិល្ប:និងអ្នកគាំទ្រមានចិត្តជ្រះថ្លាតាម ហើយបាននាំគ្នាចូលមកខមមិនអនុមោទនាបុណ្យជាមួយនាងយ៉ាងច្រើនសន្ធឹកសន្ធាប់ ❤️❤️🙏🙏🙏។

អត្ថបទដោយ សា