កញ្ញា icepreechaya បើកមុខមិត្តប្រុសជាលើកដំបូង! គ្រប់គ្នាសង្ស័យថាជាតារាប្រុសល្បីម្តាក់នេះ!!

ថ្វីត្បិតមានស្នេហារ៉ូមែនទិកផ្អែមល្ហែមតាមឆ្នេរសមុទ្រជាច្រើនលើកជាច្រើនសារយ៉ាងណា កញ្ញា icepreechaya មិនដែលបើកបង្ហាញមុខអោយមហាជនបានឃើញមុខបុរសម្នាក់នោះឡើយដោយព្រោះហេតុផលផ្ទាល់ខ្លួនមួយចំនួន។ ប៉ុន្តែក្នុងឧកាសឆ្លងឆ្នាំនេះតារាស្រីរបស់យើងនាងព្រមបើកបង្ហាញមុខមិត្តប្រុសអោយទស្សនិកជនបានឃើញនិងនាំគ្នាប្រហែលមុខបុរសម្នាក់នោះព្រងព្រាត។
ខណ:ពេលកំពុងមានដំណើរកំសាន្តនៅក្រៅប្រទេសកញ្ញា icepreechaya បានផុសរូបគូចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “Hi From NYC !! រូបគូដំបូងបង្អស់របស់ពួកយើង 🤪❤️‍🔥🇺🇸 #ខ្ញុំមកធ្វើអ្វីទីនេះនៀក!” ដែលមានមិត្តភក្តិជាច្រើននាំគ្នាខមមិនបញ្ចេញមតិយោបល់ខាងក្រោមផុសរបស់នាងច្រើននិងជាបន្តបន្ទាប់។
ក្រៅពីចូលរួមសម្តែងក្តីរីករាយដែលនៅទីបំផុតតារាស្រីមានមិត្តប្រុសជាផ្លូវការណ៍ហើយ ហ្វែនខ្លាប់នាំគ្នាសង្ស័យថាម្នាក់នៅក្នុងរូបនោះជាលោក marco_maurer តារាប្រុសស្តាលយ៍ Cool បងប្រុសរបស់លោក Mario_maurer ហើយបើពិនិត្យតាមទម្រង់ភ្នែកគ្រប់គ្នាយល់ឃើញថាមិត្តប្រុសរបស់តួឯកស្រី icepreechaya ជាលោក Sunny តួឯកប្រុសកំប្លែងមុខស្ងួតប្រចាំសិល្ប:ថៃ។

អត្ថបទដោយ​ សា