ទស្សនិកជនផ្អើលថាកញ្ញា junji_junp មិត្តស្រីរបស់តួឯកប្រុស mario_mm38 មានផ្ទៃពោះ!!

ក្លាយជាមិត្តប្រុសមិត្តស្រីរបស់គ្នាជាច្រើនឆ្នាំហើយសម្រាប់ស្នេហារវាងកញ្ញា​ junji_junp និងតួឯកប្រុស mario_mm38 ជាគូស្នេហ៍ដែលទស្សនិកជនចង់អោយឆាប់រៀបការបង្កើតគ្រួសារ ហើយមានបេប៊ីតូចៗដូចគូអ្នកដទៃ។ ចុងក្រោយផុសរបស់តារាស្រីដែលនិយាយអំពីការត្រៀមខ្លួនធ្វើជាម្តាយរបស់គេ កំពុងធ្វើអោយហ្វែនខ្លាប់ទូទាំងប្រទេសយល់ច្រឡំហើយនាំគ្នាចូលរួមសម្តែងក្តីរីករាយពួកគេយ៉ាងច្រើនសន្ធឹកសន្ធាប់។
ថ្ងៃនេះកញ្ញា junji_junp បានធ្វើដំណើរទៅមន្ទីពេទ្យជំនាញខាងបង្ករកំណើតដើម្បីធ្វើរឿងសំខាន់ហើយបាននាំយករូបភាពបង្ហាញសងកម្មភាពផ្សេងៗមកផុសចូលក្នុងអ៊ិនស្តាក្រាមទាំងចិត្តរំភើបរីករាយហើយបានសសេរជាសារបញ្ជាក់ថា “(សុំកាត់) mission complete 💖 first of all, i’m not pregnant ខ្ញុំបានមកផ្ញើរមេជីវិតជាមួយមន្ទីពេទ្យជំនាញ កុំនាំគ្នាភ្ញាក់ផ្អើលណា…”។
សរុបមកពេលនេះកញ្ញា junji_junp និងលោក mario_mm38 មិនទាន់មានដំណឹងល្អជាមួយគ្នាមែនទែនទេ ប៉ុន្តែពួកគេកំពុងត្រៀមខ្លួនដើម្បីមានដំណឹងល្អ។ ឧកាសមកដល់ពេលណាទាំងពីរនាក់នឹងចេញមុខមកប្រកាសអោយគ្រប់គ្នាបានដឹង ហើយចូលរួមសម្តែងក្តីរីករាយដោយខ្លួនឯងជាក់ជាមិនខាន។

អត្ថបទដោយ សា