មិននឹកស្មានសោះ! តារាថៃប្រុសវ័យក្មេង Junior ទម្លាយស្នេហាជាមួយតារាស្រីអាយុបងសឹងតែដូចម្ដាយនិងកូន!(មានរូបភាព)

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាសម្ដែងថៃប្រុសវ័យក្មេងលោក Junior បានទម្លាយពីទំនាក់ទំនងស្នេហារបស់ខ្លួនជាច្រើននិងតារាចម្រៀងស្រីរៀមច្បង Dao Mayuree ដែលមានវ័យបងលោកជាងពាក់កណ្ដាលឯណោះ។

ក្នុងនោះផងដែរយោងតាមរយៈការបទសម្ភាសន៍ តារាប្រុសវ័យ២៤ឆ្នាំរូបនេះបាននិយាយថា ពេលនេះលោកកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងតារាចម្រៀង Dao Mayuree ហើយលោកថែមទាំងបញ្ជាក់ទៀតថា អាយុមិនមែនជាឧបសគ្គចំពោះក្ដីស្រលាញ់ និងការពេញចិត្តរបស់លោក ទៅកាន់មនុស្សដែលលោកស្រលាញ់នោះទេ ហើយលោកក៏មិនបានខ្វល់នឹងពាក្យសម្ដីរិះគន់ណាមួយដែរ សំខាន់ឲ្យតែអ្នកទាំងពីរមានការស្រលាញ់ពិតប្រាកដឲ្យគ្នា ទៅវិញទៅមកវាគ្រប់គ្រាន់ហើយ»។

ក្រោយពេលលឺសម្ដីបែបនេះរបស់ Junior ហ្វេនៗជាច្រើនបានបង្ហាញអារម្មណ៍រំភើប និងកោរសរសើរដ៏ភាពក្លាហានរបស់តារាប្រុសរូបនេះ ចំពោះស្នេហាទោះបីជាមានមហាជនមួយចំនួនមិនពេញចិត្តនិងស្នេហាមួយនេះក៏ដោយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី