កាប់ពីតែន Silas កូនប្រុសរបស់តារាស្រី duearisara កំពុងធ្វើអោយអុំពូមីងក្នុងវិស័យសិល្ប:ខ្នាញ់ ហើយចង់មានបេប៊ីដែល!!

បើអោយនិយាយដល់ទាយាទរបស់តារាល្បីល្បាញ ឬអ្នកមានកេរ្តិ៍ឈ្មោះនៅក្នុងសិល្ប:និងជំនួញ អូន Silas កូនប្រុសរបស់តារាស្រី duearisara និងលោក Sebastian ត្រូវបានទស្សនិកជនលើកអោយក្លាយជាបេប៊ីដែលខ្យូតមានទម្រង់មុខស្អាតហើយសង្ហារដាច់គេ។ គ្រប់ពេលដែលតារាស្រីផុសរូបកូនប្រុស អ៊ិនស្តាក្រាមរបស់នាងតែងពេញទៅដោយខមមិនបង្ហាញក្តីស្រលាញ់និងកោតសសើរថាកូនស្អាតគ្រប់ពេលវេលា ដូចជាចុងក្រោយនេះតារាស្រីៗគ្រប់គ្នាបានចូលមកបង្ហាញវត្តមានក្នុងផុសព្រោះអូន Silas កាន់តែធំកាន់តែស្អាត។
អ្នកនាង duearisara ផុសរូបកូនប្រុសក្នុងឈុតកាប់ពីតែនទូកពណ៌សអមជាមួយសារសសេរថា “បងកាប់ពីតែងទូក🛥️របស់ពួកយើងសម្រាប់ដណើរកំសាន្តជើងនេះ.. 𝑵𝒂𝒗𝒊𝒔 𝑶𝒏𝒆 𝑪𝒂𝒑𝒕𝒂𝒊𝒏 @navisoneyacht 𝒉𝒂𝒉𝒂𝒉𝒂𝒉𝒂😂”។ អូន Silas ញញឹមស្រស់ រួសរាយរាក់ទាក់ ហើយមានស្បែកភ្លឺម៉ត់រលោកដូចតុក្កតាម៉ារ៉ាកាំងបណ្តាលអោយគ្រប់គ្នាដែលបានឃើញត្រូវឈប់ like និង Comment រូបនោះភ្លាមៗ។
សរុបមក អូន Silas ទាក់ទាញចំណាប់អារម្មណ៍របស់មហាជនបានទាំងនៅមានអាយុត្រឹម ៤ខែ ហើយហ្វែនខ្លាប់របស់គាត់ភាគច្រើនសុទ្ធតែជាកំពូលតារាស្រីទាំងអស់។ ដូចជាក្នុងផុសចុងក្រោយរបស់ម៉ែ duearisara ថ្ងៃនេះមានងអ្នកនាង lydiasarunrat មកខមមិនសសេរថា “😍😍😍so cute!!!!!!!!”, តារាស្រី au_skulthai “គួរអោយស្រលាញ់ខ្លាំងណាស់កូនអើយ❤️❤️” មិត្តសំលាញដូចជាអ្នកនាង gggubgib15 “អូយយយយយ😍” ហើយនៅមានតារាៗជាច្រើនផ្សេងទៀតដែលចូលខមមិនសសើរថាអូន Silas
សង្ហារ។

អត្ថបទដោយ សា