មិនដឹងជួយយ៉ាងណាទេ អ្នកមានស្នេហាតែងមានគេតាមបាញ់អីចឹងឯង ហាសហា😍😍!!

បានបិទឆ្នាំចាស់ដោយមានម្ចាស់បេះដូងមកតាមមើលថែរក្សាទាំងនាង និងគ្រួសារតែម្តងចំពោះកញ្ញា baifernbah ដែលព្រមបើកចិត្តសាងទំនាក់ទំនងស្នេហាជាមួយតារាប្រុសល្បីមានសមត្ថភាព naphat_nine កាលពីប៉ុន្មានសប្តាហ៍មុននេះ។ ការលែងក្លាយជានារីមិនទំនេរ (in relationship) របស់តារាស្រីបានធ្វើអោយហ្វែនខ្លាប់តាមចំអន់ តាមសួររកមុខតារាប្រុសគ្រប់ពេលដែលនាងទៅណាទៅណីតែម្នាក់ឯង។
ចុងក្រោយអ្នកគាំទ្រនាំគ្នាចូលខមមិនប្រាប់ថាកញ្ញា baifernbah មើលទៅមិនសប្បាយរីករាយ ចេះផុសដ្រាម៉ាឯកា នៅពេលដែលត្រូវដើរលេងទ្វីបអឹរ៉ុបតែម្នាក់ឯង អ្នកយល់ចិត្តមិនអាចមកនៅក្បែរបានព្រោះជាប់រវល់បង្ហើយការងារសម្តែងរឿង “แค้น”។ ថ្មីៗនេះបន្ទាប់ពីតារាស្រីផុសរូបអង្គុយតែម្នាក់ឯងទាំងទឹកមុខមិនញញឹមព្រមជាមួយ caption សសេរថា “🌦️🌦️” អ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាចូលសសេរខាងក្រោមពាក់ព័ន្ធនឹងតារាប្រុសជាច្រើនដូចជា:
ដូចជា: “ណាយ នឹកបៃហ្វឺន”, “ទឹកមុខដូចជាឯកាកំសត់ណាស់”, “Are you feeling lonely ? 😢”, “គួរអោយស្រលាញ់មើលទៅដូចជាអណ្លង់អណ្លូច Sad sad”,”អង្គុយឯកាកំពុងនឹកនរណាគេណា…❤️❤️❤️❤️” ល និង ល។ សរុបមកយើងអាចនិយាយបានថាពេលនេះតារាស្រីកំពុងចូលក្នុងក្រុមពិភពលោកពណ៌ផ្កាឈូក ហ្វែនខ្លាប់នឹងចូលមកបាញ់នាងជានិច្ចបើមិនឃើញមានតារាប្រុស ណាយ នៅក្បែរ។

អត្ថបទដោយ សា