កញ្ញា pooklook_fonthip ប្រកាសដំណឹងល្អរបស់ខ្លួន ជាមួយលោក mike_pattaradet បណ្តាលអោយហ្វែនខ្លាប់រញ្ជើបរញ្ជួយ ❤️❤️!!

ជាគូស្នេហ៍តារាដែលទស្សនិកជនតាមដាន និងតាមគាំទ្រអោយប្រញ៉ាប់ចាប់ដៃគ្នាកសាងគ្រួសារថ្មីចំពោះគូរបស់កញ្ញា pooklook_fonthip និងលោក mike_pattaradet ដែលបានស្រលាញ់គ្នាជាច្រើនឆ្នាំហើយបានណែនាំគ្នាអោយគ្រួសារទាំងសងខាងបានស្គាល់គ្នារួចរាល់។ ចុងក្រោយទស្សនិកជនរញ្ជើបរញ្ជួយគិតថាឆ្នាំថ្មីដែលកំពូងឈានចូលមកដល់នឹងផ្តល់ដំណឹងល្អនោះអោយពួកគេព្រោះផុសតារាស្រីដែលទើបផុសថ្មីៗនេះ។
កញ្ញា pooklook_fonthip បានផុសសារនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនជាសារសសេរថា “ជូនចំពោះបងៗ Agency និងអតិថិជនគ្រប់គ្នាណាចាស់ ប៉ុកលុក និងម៉ៃ នឹងចេញធ្វើដំណើរទៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ៣ មករា ដល់ថ្ងៃទី ១៦ មករាណាចា ករណីបងៗមានការងារផ្សេងៗសូមទាក់ទងអោយបានមុខថ្ងៃទី ២ មករាណាចា…(តារាស្រីណែនាំពីសកម្មភាពរបស់នាងនិងមិត្តប្រុស)…)។
មានន័យថាកញ្ញា pooklook_fonthip និងលោក mike_pattaradet កំពុងត្រៀមខ្លួនចេញដើរលេងសហរដ្ឋអាមេរិកតែពីរនាក់បែបរ៉ូមែនទិកក្នុងរយ:ពេលដល់ទៅ ១៣ថ្ងៃពេញៗ។ ដោយឃើញផុសហើយអ្នកតាមដានស្នេហារបស់តារាប្រុសស្រីចូលមកសំដែងក្តីរំភើបរីករាយ ហើយនាំគ្នាខមមិនប្រាប់ថាពួកគេរងចាំទស្សនាបរិយាកាសផ្អែមល្ហែម រូបភាពស្អាតៗ និងដំណឺងល្អដែលនឹងកើតមានឡើងក្នុងពេលឆាប់ៗនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។

អត្ថបទដោយ សា