ឆ្លងឆ្នាំឆ្នាំនេះ Yaya ទៅលេង Norway មិនភ្លេចទេថតទេសភាពវាលព្រិលទឹកកកស្អាតមកផ្ញើរ….

តួឯកស្រីរាងតូចច្រលឹងមានប្រជាប្រិយភាពខ្ពស់ក្នុងសិល្បៈថៃនាង Yaya Urassaya ថ្ងៃគ្រឹសម៉ាសនិងថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំនេះបានមកលេងប្រទេស Norway​ ជាមួយក្រុមគ្រួសារ ហើយក៏មិនភ្លេចផងដែរថតរូបស្អាតៗផ្ញើរអ្នកគាំទ្របង្ហាញពីទេសភាពប្រទេស Norway ក្នុងខែដប់ពីរមានពណ៌សក្បុសនៃទេសភាពវាលព្រិលទឹកកកធំល្វឹងល្វើយ។

ដោយជារៀងរាល់ឆ្នាំក្នុងថ្ងៃបុណ្យគ្រឹសម៉ាសនិងថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល តួឯកស្រី Yaya ចូលចិត្តទៅលេងប្រទេស Norway ណាស់ព្រោះជាស្រុកកំណើតរបស់លោកឪពុក បានជួបជុំសាច់ញាតិនៅទីនោះដើម្បីរីករាយជាមួយគ្នាក្នុងឱកាសពិសេសនេះ។ ម្យ៉ាងទៀតរូបនាងក៏ស្រលាញ់ទេសភាពនៅទីនោះក្នុងរដូវកាលនេះផងដែរ មើលទៅស្រស់ស្អាតប្លែកពីនៅថៃព្រោះមានព្រិលទឹកកនិងស្រល់ពិតៗ ហើយការតុបតែងគ្រឹសម៉ាសតាមផ្ទះនីមួយៗក៏ស្រស់ស្អាតផងដែរ។ ទៅលេង Norway ឆ្នាំនេះ Yaya បានថតរូបទេសភាពបង្ហោះតាមបណ្ដាញសង្គម ហើយក៏បានទិដ្ឋភាពខ្លះៗនៃគេហដ្ឋានរបស់នាងនៅ Norway ផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ