ផ្អែមល្ហែមដល់ហើយ! ខួបកំណើត ជី ដេវីត ឆ្នាំនេះ ទេព​ បូព្រឹក្ស សាក់ដៃបែបនេះជាកាដូជូនទៀត!(មានរូបភាព)

ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយថា កាលពីម្សិលមិញនេះកញ្ញា ទេព បូព្រឹក្ស បានបង្ហោះវីដេអូក្នុងសកម្មភាព Surprise ខួបកំណើតលោក ជី ដេវីត ដែលជាគូស្នេហ៍ ហើយថែមទាំងជូនកាដូជាចិញ្ចៀនពេជ្រដ៏ភ្លឺចែកចាំងមួយវង់យ៉ាងស្រស់ស្អាតទៀតផង។

ដោយឡែកស្រាប់តែកាលពេលនេះនាងបានបង្ហោះវីដេអូមួយទៀត បង្ហាញពីស្នាមសាក់នៅលើដៃរបស់នាង ដែលជាឈ្មោះរបស់លោក ជី ដេវីត និងមានរូបបេះដូងថែមទៀតផង ធ្វើឲ្យអ្នកគាំទ្រជាច្រើនហើយភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះមិននឹងស្មានថាថ្ងៃកំណើតលោក ជី​ ដេវីត ទទួលបានកាដូនៃក្ដីស្រលាញ់ខ្លាំងបែបនេះនោះទេ។

តាមរយៈវីដេអូនេះផងដែរ គ្រាន់តែអ្នកគាំទ្របានទស្សនាភ្លាម ធ្វើឲ្យគ្រប់គ្នារំភើបចិត្ត និងបាននាំគ្នាចែករំលែកតៗគ្នាពេញបណ្ដាញសង្គមតែម្ដង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់កញ្ញា ទេព បូព្រឹក្ស

អត្ថបទដោយ៖សុីវលី