ទស្សនិកជនបារម្មណ៍!! ស្វាមីរបស់តារាស្រី jaja_primrata ធ្វើលិខិតផ្ទេរមរតកនិងបរិច្ចាករាងកាយអោយមន្ទីពេទ្យ!!

ថ្ងៃនេះទស្សនិកជននាំគ្នាមានប្រផ្នូរមិនល្អគ្រប់ៗគ្នាបន្ទាប់ពីបានឃើញផុសចុងក្រោយរបស់លោក jeepvasu_official​ ស្វាមីសេដ្ឋីនិងមានឋាន:ខ្ពស់ក្នុងសង្គមរបស់តារាស្រី jaja_primrata ។ ក្នុងថ្ងៃកំណើតគាត់ចេញមុខផុសនិយាយពីរឿងផ្ទេរមរកត លិខិតសុំបរិច្ចាករាងកាយអោយមន្ទីពេលបណ្តាលអោយមហាជនសសើរនិងនាំគ្នាបារម្មណ៍ខ្លាចមានរឿងមិនល្អកើតឡើង។
ថ្មីៗនេះលោក jeepvasu_official​ បានផុសឯកសារដែលខ្លួនបានបំពេញនិងដាក់សំណើររួចរាល់ចូលក្នុងអ៊ិនស្តាក្រាមព្រមជាមួយសារសសេរថា “តាំងចិត្តថាធ្វើវាយូហើយប៉ុន្តែជាប់កូវីដទើបមិនដែលបានធ្វើសោះ ថ្ងៃនេះឆ្លៀតឧកាសថ្ងៃកំណើតគម្រប់ ៥៥​ឆ្នាំខ្ញុំសុំធ្វើវាអោយយបានសម្រេច 😊។ ខ្ញុំបាទសុំបរិច្ចាករាងកាយអោយមន្ទីពេទ្យដែលប៉ាធ្លាប់រៀន ហើយសម្រាកព្យាបាលរហូតដល់ដង្ហើមចុងក្រោយរបស់គាត់។ សម្រាប់មរកតផ្សេងៗទៀតខ្ញុំមិនចាំបាច់ធ្វើទេ ព្រោះអ្នកនាង jaja_primrata ទទួលខុសត្រូវទាំងអស់ ហាសហា … អរគុណដែលគាំទ្រគ្រប់យ៉ាងណា jaja_primrata 😇🙏🏻❤️”។
ដោយឃើញផុសរបស់ស្វាមីហើយតារាស្រីប្រញ៉ាប់ចូលមកខមមិនខាងក្រោមថា “❤️❤️❤️ ជារឿងដែលល្អប្រសិទ្ធ សូមអនុមោទនា សូមអោយបងជួបតែរឿងល្អៗណាចាស់❤️❤️❤️❤️” និងហ្វែនខ្លាប់ជាច្រើនផ្សេងទៀតដែលបានចូលមកជូនពរថ្ងៃកំណើតនិងស្ងើចសសើរចិត្តសប្បុរសរបស់លោក jeepvasu_official​។

អត្ថបទដោយ សា