ហ្វែនខ្លាប់ចាំអ៊ុតរូបគូនិងបរិយាកាសស្នេហារ៉ូមែនទិក ព្រោះលោក naphat_nine បានតាមកញ្ញា baifernbah ដល់ចក្រភពអង់គ្លេស!!

អ្នកទស្សនាបាននាំគ្នាចូលបាញ់កញ្ញា baifernbah យ៉ាងតំណំថ្មីៗនេះព្រោះនាងដើរលេងចក្រភពអង់គ្លេសតែម្នាក់ឯង ហើយចេះផុសសារដ្រាម៉ាបេះដូងឯកាទាក់ទាញចំណាប់អារម្មណ៍ជាបន្តបន្ទាប់។ ថ្ងៃនេះអ្នកតាមដានបានប្តូរអារម្មណ៍មកជារំភើបរីករាយរងចាំទស្សនារូបភាពគូ ស្នាមញញឹមប្រកបដោយស្នេហារបស់តារាប្រុសស្រីវិញព្រោះលោក naphat_nine បានធ្វើដំណើរតាមទៅដល់អ្វីអឺរ៉ុបហើយ។
កាលពីយប់មិញនៅក្នុងអ៊ិនស្តាក្រាម Story លោក naphat_nine បានផុសរូបពីសន្លឹកបញ្ជាក់ថាពេលនេះគាត់បានទៅដល់ទីតាំងដែលមនុស្សសំខាន់កំពុងស្នាក់នៅ បណ្តាលអោយអ្នកប្រើប្រាស់អ៊ិនធឺណែតគាំងស្ងប់ស្ងែងស្នេហារបស់តារាប្រុសលើកនេះមានការលះបង់ ពុះពារហើយច្បាស់លាស់ខ្លាំងណាស់។ ក្រោយពេលគេអោយភ្លើងខៀវអោយចូលសិក្សាចិត្តលោក “ណាយ” មិនដែលបណ្តោយអោយកញ្ញា baifernbah ឯកាឡើយរវល់យ៉ាងណាក៏អាចឆ្លៀតពេលមកកំដរនាងបានដែល។
បច្ចុប្បន្នអ្នកគាំទ្រគូជីន naphat_nine – baifernbah កំពុងញញឹមបិទមាត់មិនជិតសោះឡើយដោយសារគ្រប់គ្នារំជើបរំជួយនឹងទំហំចិត្តដែលតារាប្រុសមានអោយអនាគតមិត្តស្រី និងក្តីស្រលាញ់នឹករលឹកដែលតារាស្រីមានអោយអនាគតមិត្តប្រុសដែលខ្លួនចូលចិត្តបំផុតនាពេលនេះ។ ក្រៅពីចូលចំអន់ថាពេលនេះលែងអប្សុកលែងឯកា ហ្វែនខ្លាប់នាំគ្នាចាប់ផ្តើមដាក់សំណូមពរអោយពួកគេផុសរូបគូ ទិដ្ឋភាពឆ្លងឆ្នាំយ៉ាងរ៉ូមែនទិករបស់ពួកគេជាបណ្តើរៗ។

អត្ថបទដោយ សា