ផ្អើល…កូនប្រុសមហាសេដ្ឋីដើររើសចំបើង!! ម៉ែ chomismaterialgirl មិនហាមកូនប្រុសូម្បីមួយម៉ាត់!!

ជាប់ឈ្មោះជាគ្រួសារមានសុភមង្គល មានសកម្មភាពគួរអោយស្រលាញ់មកបង្ហាញ ហើយមានមុខមាត់រាងកាយស្អាតសង្ហារមិនមានកន្លែងណាដែលយើងអាចរិះគន់បានឡើយ ចំពោះសមាជិកទាំងប្រាំនាក់របស់គ្រួសារម៉ែ chomismaterialgirl កំពូលតារាស្រីដែលរៀបការចូលគ្រួសារមហាសេដ្ឋីប៉ុន្តែមិនទម្រើសខ្លួន ឬចាំចាយតែលុយរបស់ស្វាមី។
ចុងក្រោយមានវីដេអូបែកធ្លាយធ្វើអោយទស្សនិកជនទូទាំងប្រទេសស្ងប់ស្ងែង និងកោតសសើរពីវិធីចិញ្ចឹមកូនរបស់លោក Nottvisrut និងតារាស្រី chomismaterialgirl។ អូនផាយុកូនប្រុសទី២ (ជាអនាគតអ្នកស្នងតំណែង ស្នងមរកតរាប់សែនលានបាត) ដើរជញ្ជូនស្មៅចំបើងយ៉ាងយកចិត្តទុកដាក់ ហើយមិនមានភាពស្អប់ខ្ពើមរើសអើងអ្វីទាំងអស់ ចំណែកកូនៗពីរនាក់ទៀតវិញក៏ដូចគ្នាដែលពួកគេដើរចាប់នេះចាប់នោះ ស្រោចទឹកដំណាំ ចាប់កង្កែប ហើយអង្គុយតាមដីយ៉ាងជិតស្និទ្ធ។
វីដេអូបង្ហាញសកម្មភាពរបស់អូនសាយហ្វា អូនផាយុ និងអូនអាប៊ីហ្កេលនោះធ្វើអោយអ្នកប្រើប្រាស់អ៊ិនធឺណែតយកទៅចែកចាយបន្តនិងនាំគ្នាសសេរជាសារអប់រំអោយមនុស្សផ្សេងទៀតយកគម្រូតាមម្តាយឪពុកមួយគូនេះជាច្រើនកុះករ។ គ្រួសារទាំងអស់គួរតែយកកូនៗចេញក្រៅធ្វើសកម្មភាពដែលកើតមានឡើងក្នុងជីវិតពិត ច្រើនជាអង្គុយមើលតែអេក្រង់ទូរស័ព្ទឬអាយផែត។

អត្ថបទដោយ សា