កញ្ញា “តែងម៉ូ” នៅរស់ ឬនាងជាកូនភ្លោះ!!? គ្រប់គ្នាភ្ញាក់ផ្អើលពេលបានជួបនារីម្នាក់នេះ!

បានក្លាយជាពត៌មានហឺហាតាមប្រម៉ាញ់ចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់អ៊ិនធឺណែតយ៉ាងគួរអោយកត់សំគាល់សម្រាប់ប្រធានបទដែលចុះនិយាយអំពីការប្រទះឃើញនារីម្នាក់មានមុខដូចតារាស្រី melonp.official ដោយចៃដន្យ។ អ្នកតាមដានវិស័យសិល្ប:ថៃឆ្ងល់ ហើយនាំរូបនោះមកនិយាយតៗគ្នារហូតក្លាយជាពត៌មានសំខាន់ដែលកម្មវិធីពត៌មានល្បីចាំបាច់ត្រូវតាមដានហើយនាំយករឿងនោះមកបកស្រាយអោយមហាជនបានយល់។
នារីដែលមានទម្រង់មុខដូចតារាស្រី melonp.official ឈ្មោះថា nuna2216 នាងត្រូវបានគេរកឃើញនៅក្នុងបណ្តាញតិកតក់ នាងល្បីល្បាញមានអ្នកតាមដានច្រើនព្រោះមានរូបរាងដូចតារាស្រីថៃដែលទើបបាត់បង់ជីវិតទៅជាមួយពត៌មានដែលផ្ទុះខ្លាំងបំផុតកាលពីដើមឆ្នាំ ២០២២។ ពេលបានឃើញ nuna2216 ជាលើកដំបូងអ្នកប្រើប្រាស់បណ្តាញអ៊ិនធឺណែតគិតថានាងជាកញ្ញា “តែងម៉ូ” ហើយបានយករូបនោះមករាយការណ៍អោយបណ្តាអ្នកកាសែតដើម្បីតាមដានរកចម្លើយពិតប្រកដអោយពួកគេ។
ចុងក្រោយកម្មវិធីប្រកាសពត៌មានល្បី “Hone-Krasae” របស់លោក Num Kanchai បានទាក់ទងកញ្ញា nuna2216 ដោយផ្ទាល់ដើម្បីសុំអោយនាងជួយបំភ្លឺការពិត ហើយនារីម្នាក់នោះបាននិយាយថាខ្លួនមិនមែនជាកូនភ្លោះ ហើយមិនមែនជាកញ្ញា melonp.official ទេនាងគ្រាន់ជាមនុស្សធម្មតាដែលមានមុខមាត់ដូចតារាស្រីតែប៉ុណ្ណោះសូមកុំយល់ច្រឡំអី។

អត្ថបទដោយ សា