អ្នកប្រើប្រាស់អ៊ិនធឺណែតរមែងតែងបានឃើញនូវស្មាមញញឹមរបស់អូន “អាប៊ីហ្កេល” តាមវីដេអូដែលហ្វែនខ្លាប់និងម៉ែ chomismaterialgirl បានបង្ហោះចូលក្នុងបណ្តាញសង្គមជានិច្ចកាល ប៉ុន្តែមិនដែលមាននរណាធ្លាប់ឃើញទឹកមុខកំពូលរីករាយ ហើយស្មានញញឺមបញ្ចេញធ្មេញទាំងអស់បែបនេះពីមុនមកឡើយ។ បច្ចុប្បន្នអ្នកគាំទ្រកំពុងនាំគ្នាសសេរនិយាយអរគុណតារាស្រីលំដាប់ម៉ែម្នាក់នេះ អរគុណនាងដែលធ្វើអោយអូន Abigail សប្បាយសើចក្អាកក្អាយបានដល់ថ្នាក់នេះ។
ថ្មីៗនេះបន្ទាប់ពីបានធ្វើដំណើរទៅដល់ចក្រភពអង់គ្លេសភ្លាមអ្នកនាង aimeemorakot មិត្តភក្តិជិតស្និទ្ធបំផុតរបស់ម៉ែ chomismaterialgirl ផុសរូបជាមួយក្មួយស្រីជាទីស្រលាញ់ហើយបានសសេរសាសសើរខ្លួនឯងថា “Abigail 💛 @chomismaterialgirl @nottvisrut #ក្មួយស្រលាញ់មីងម៉”។ នៅក្នុងផុសនោះអូនអាប៊ីហ្កេលអោបផង ថើបផង ញញឹមសើច ហើយអនុញ្ញាតអោយអ្នកមីងធ្វើអ្វីបានតាមចិត្តទាំងអស់។
ភាពគួរអោយស្រលាញ់របស់មីងក្មួយមួយគូនេះកំពុងធ្វើអោយហ្វែនខ្លាប់ទូទាំងប្រទេសលង់ស្រលាញ់ ហើយរីករាយតាមរូបភាពរបស់ពួកគេជាខ្លាំង ដោយបន្ទាប់ពីផុសហើយអ្នកប្រើប្រាស់អ៊ីនធឺណែតនាំគ្នាចូលខមមិនបញ្ចេញមតិយោបល់អំពីទំនាក់ទំនងរបស់ពួកគេពេញបណ្តាញសង្គមតែម្តង ដោយភាគច្រើនបាននានិយាយថាតារាស្រី aimeemorakot ជាអ្នកមីងដែលអូន Abigial ស្រលាញ់បំផុតហើយមើលទៅបានជាព្រមលេងជាមួយជិតស្និទ្ធបែបនេះ។
អត្ថបទដោយ សា