កូនស្រីចាប់ផ្តើមបញ្ចេញរិទ្ធ!! លោក weir19 និងភរិយាផុសអង្វរកូនស្រីអោយបន្ធូរដៃ!!

បានក្លាយជាឪពុករបស់គេរួចរាល់ហើយសម្រាប់តួឯកប្រុសលំដាប់ថប់របស់ស្ថាននីយ៍ទូរទស្សន៍បុស្តិ៍លេខ៧លោក weir19 ដោយកាលពីថ្ងៃទី២៣ខែធ្នូរមុននេះភរិយារបស់គាត់អ្នកនាង vikkiiexplorer បានផ្តល់កំណើតអោយកូនស្រីដំបូងឈ្មោះ Wylyn (វិរីន) ដោយសុវត្ថិភាពហើយបានផ្តល់ក្តីសុខអោយសមាជិកគ្រួសារទាំងអស់យ៉ាងល្អប្រសើរ។
ពីមួយថ្ងៃទៅមួយថ្ងៃតារាប្រុសបន្តផុសរូបកូនស្រីអោយហ្វែនខ្លាប់បានឃើញភាពរីកចម្រើន និងភាពគួរអោយស្រលាញ់របស់នាងជារឿយៗនិងជាបន្តបន្ទាប់ ហើយចុងក្រោយនេះលោក weir19 បានផុសសារកំសត់ខ្លួនចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន នាំទស្សនិកជនអោយយល់ចិត្ត ហើយអាណិតអាសូដើមទ្រូងរបស់មនុស្សដែលជាប់ឈ្មោះជាម្តាយឪពុករបស់គេជាច្រើនកុះករ។
អមជាមួយរូបភាពដែលអូន Wylyn (វិរីន) កំពុងញញឹម តារាប្រុសបានសសេរ Caption ថា “GM Wylyn (វិរីន) ល្មមៗហើយបន្ធូរដៃអោយម៉ាក់ប៉ាបន្តិចណា ម៉ាក់ប៉ាថ្មីថ្មោងពីរនាក់នេះមិនដែលបានគេងនឹងគេឡើយ 😂 ស្រលាញ់កូន @wylyn.vw19 ស្រលាញ់អ្នកស្រី @vikkiiexplorer” ដែលមានមនុស្សជាច្រើនយល់ចិត្តហើយនាំគ្នាចូលខមមិនផ្តល់កំលាំងចិត្តអោយតារាប្រុស និងអ្នកនាង @vikkiiexplorer។

អត្ថបទដោយ សា