សំណាងហើយកុំអី…!! តារាចម្រៀងល្បីលោក blackheadpoo ផុសនិយាយពីហេតុការណ៍ភ្លើងឆេះកាស៊ីណូនៅទីក្រុងប៉ោយប៉ែត!!

បានក្លាយជាសោកនាគកម្មធំមួយមុនពេលឆ្លងចូលឆ្នាំថ្មីដែលល្បីល្បាញបង្ហាញវត្តមានលើគ្រប់ទំព័រកាសែតធំៗរបស់ពិភពលោក សម្រាប់ករណីភ្លើងឆេះកាស៊ីណូនៅទីក្រុងប៉ោយប៉ែតដែលបានកើតឡើយថ្មីៗនេះ។ បើមិនមានហេតុការណ៍អាក្រក់បែបនេះកើតឡើងកាស៊ីណូនោះនឹងក្លាយជាទីតាំងពិសសេសបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិក្នុងឧកាសថ្ងៃ Countdown ព្រោះថ្នាក់ដឹកនាំបានរៀបចំគម្រោងធ្វើការប្រគុំតន្ត្រីខ្នាតធំ ហើយបានអញ្ជើញតារាល្បីល្បាញពីប្រទេសថៃជាច្រើនមកចូលរួម។
ចុងក្រោយបន្ទាប់ពីគម្រោងគ្រប់យ៉ាងត្រូវបានរលាយជាមួយចំហេះភ្លើង លោក blackheadpoo តារាចម្រៀងនាំរបស់ក្រុម BLACKHEAD ក្រុមតារារ៉ក់ល្បីល្បាញលំដាប់ប្រទេសថៃបានផុសសារបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដោយបានសសេរថា “សូមចូលរួមសោកកស្តាយជាមួយក្រុមគ្រួសារសព្វ គណគ្រប់គ្រង និងអ្នកខាតបង់ទាំងអស់ផង។ ចាត់ទុកជាសំណាងរបស់ខ្ញុំណាស់ព្រោះតាមពិតទៅខ្ញុំនិងក្រុមការងារត្រូវទៅធ្វើការ ហើយស្នាក់នៅទីនោះនៅថ្ងៃទី ៣១ ខែធ្នូរខាងមុខនេះ…(សុំកាត់ខ្លះ)…។
បណ្តាលអោយអ្នកតាមដានជាច្រើនចូលរួមសោកស្តាយដែលមានរឿងអកុសលកើតឡើងមុនថ្ងៃដែលគាត់ត្រូវចេញធ្វើការងារធំ ហើយក៏ចូលរួមរីករាយព្រោះវាកើតឡើងក្នុងថ្ងៃដែលតារាប្រុសមិនបានស្នាក់នៅទីនោះ កុំអីហ្វែនខ្លាប់ក្រុម BLACKHEAD ទាំងអស់ប្រហែលត្រូវភ័យព្រួយបារម្មណ៍ពីសុវត្ថិភាពរបស់តារាដែលខ្លួនចូលចិត្តជាខ្លាំងជាក់ជាមិនខាន។

អត្ថបទដោយ​ សា