ឆ្លងឆ្នាំថ្មីបើកមួយគូទៀត!! ហ្វែនខ្លាប់រំភើបញាប់ញ័រព្រោះចាប់បានថាតួឯកប្រុស jongsuk0206 ចេញ Date ជាមួយកញ្ញា IU នៅប្រទេសជប៉ុន!!

មួយរយ:ចុងក្រោយនេះហ្វែនខ្លាប់ចាប់បានគូស្នេហ៍តារាច្រើនគូខ្លាំងណាស់ជាពិសេសគូរវាងកំពូលតារាល្បីល្បាញប្រចាំ K-Drama របស់ប្រទេសកូរ៉េខាងត្បូង។ ចុងក្រោយអ្នកតាមដានតាមទាន់តួឯកប្រុស jongsuk0206 ណាត់ចេញដំណើរកំសាន្តឆ្លងឆ្នាំជាមួយកញ្ញា IU តែពីរនាក់យ៉ាងរ៉ូមែនទិកនៅប្រទេសជប៉ុន។
មានបណ្តាសារពត៌មានខ្លះបានចុះនិយាយថាលោក jongsuk0206 និង IU បានប្តូរស្ថានភាពទំនាក់ទំនងពីមិត្តភក្តិមកជាស្នេហាបានប្រហែលពីរបីខែហើយប៉ុន្តែមិនដែលបើកបង្ហាញឬធ្វើសកម្មភាពអ្វីដែលគួរអោយសង្ស័យជាសារធារណ:អោយនរណាឃើញឡើយ។ ទើបតែឥឡូវនេះទេដែលពួកគេចាប់ផ្តើមចេញធ្វើដំណើរកំសាន្តលក្ខណ:ដៃគូតាមតំបន់ទេសចរណ៍ផ្សេងៗជាសារធារណ: ជាបណ្តើរៗបណ្តាលអោយប្រិយមិត្តអ្នកតាមដាន FriendZone របស់ពួកគេកាន់តែរញ្ជួយចិត្ត ហើយតាមគាំទ្រអោយស្រលាញ់គ្នាកាន់តែខ្លាំង។
ថ្ងៃនេះបន្ទាប់ពីមានពត៌មានជាច្រើនបានចេញផ្សាយអំពីទំនាក់ទំនងរបស់កំពូលតារាល្បីទាំងពីររូប បណ្តាអ្នកគាំទ្រទូទាំងពិភពលោកនាំគ្នាគិតថាចាប់បាននឹងកន្លែងបែបនេះប្រហែលមិនយូខាងក្រុមហ៊ុនរបស់ពួកគេនឹងចេញសេចក្តីប្រកាស់បើកបង្ហាញពីទំនាក់ទំនងជាក់ជាមិនខាន។ សម្រាប់គូនេះចេញពត៌មានហើយមិនមានអ្នករិះគត់សូម្បីម្នាក់ ទស្សនិកជនរងចាំតាមដានស្តាប់ពត៌មានល្អ ហើយត្រៀមខ្លួនដើម្បីចូលរួមសម្តែងក្តីរីករាយអោយគូស្នេហ៍ថ្មីមួយគូនេះយ៉ាងច្រើនសន្ធឹកសន្ធាប់។

អត្ថបទដោយ សា