ឆ្នាំថ្មីលើសជាតិស្ករខ្លាំងៗ!! គូ naphat_nine – baifernbah ចាប់ផ្តើមបញ្ចេញទិដ្ឋភាពស្នេហាផ្អែមល្ហែមជាបណ្តើរៗ!

ទទួលបានចំណាប់អារម្មណ៍ច្រើនណាស់ចំពោះគូ naphat_nine – baifernbah ដែលទើបបើកចិត្តប្រកាសប្រាប់ពីទំនាក់ទំនងអោយហ្វែនខ្លាប់បានដឹង ហើយពេលនេះកំពុងមានដំណើរកំសាន្តឆ្លងឆ្នាំលើកដំបូងជាមួយគ្នានៅទ្វីបអឺរ៉ុប។ បន្ទាប់ពីបានដឹងថាតារាប្រុសបានសម្រេចចិត្តហោះហើរទៅតាមមនុស្សស្រីដែលខ្លួនស្រលាញ់ ហ្វែនខ្លាប់បាននាំគ្នាទន្ទឹមរងចាំមើលរូបភាពដំបូងក្នុងនាមជាសង្សាររបស់ពួកគេដោយចិត្តរំភើបរីករាយ ហើយចុងក្រោយនេះអ៊ិនស្តាក្រាមចាប់ផ្តើមលើសជាតិស្ករជាបណ្តើរៗហើយ។
ថ្ងៃនេះលោក naphat_nine ផុសរូបដែលជាងថតផ្ទាល់ខ្លួនថតអោយចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនដោយមិនសសេរពាក្យក្នុងចិត្តអ្វីទាំងអស់ ដែលបណ្តាលអោយអ្នកដឹងរឿងផ្ទៃក្នុងដូចជាលោក kanchai ត្រូវចូលមកខមមិននាំហ្វែនខ្លាប់បាញ់តារាប្រុសថា “អ្នកណាគេថតអោយហ្នឹង ថតបានស្អាតដល់ហើយ 🤔”។
ចំណែកកញ្ញា baifernbah ក៏បានផុសរូបអាម្មណ៍ល្អមានទឹកមុខញញឺមញញែមរបស់ខ្លួនចូលក្នុងបណ្តាញសង្គមផងដែល អមជាមួយ Caption សសេរថា “🎄🎡🤭Christmas Market 🍔🍭🍷” ដែលមានហ្វែនខ្លាប់ជាច្រើននាក់នាំគ្នាចូលមកខមមិនសុំអោយនាងផុសរូបគូជាមួយតារាប្រុសអោយពួកកេបានឃើញ។ បច្ចុប្បន្នគ្រប់គ្នារំពឹងថាមិនយូទេគូ naphat_nine – baifernbah នឹងផុសរូបដែលធ្វើអោយអ្នកទស្សនាលើសជាតិស្ករជាក់ជាមិនខាន។ ពួកយើងអាចត្រៀមចិត្តត្រៀមកាយច្រណែនបាន!!

អត្ថបទដោយ សា