ម៉ែ chomismaterialgirl បើកភូមិគ្រិះថ្មីអោយទស្សនិកជនទស្សនាជាលើកដំបូង!! អល័ង្កាសមឋាន:ហើយមានផាសុខភាពគ្រប់ផ្នែកគ្រប់ជ្រុង!!

ហ្វែនខ្លាប់របស់កំពូលតារាស្រីមាតាហ្វេសសិនអ្នកនាង chomismaterialgirl បានជ្រៀបជាស្រេចហើយថាអាយដលរបស់ខ្លួនបានសម្រេចចិត្តសាងសង់ផ្ទះថ្មីអោយគ្រួសារក្នុងកំឡុងពេលមានការរីករាត្បាតនៃជំងឺកូវីដ១៩ ដោយរហូតមកទល់ពេលនេះផ្ទះនោះបានចេញជារូបរាងជាបណ្តើរៗហើយ នៅឡើយតែយកគ្រឿងសង្ហារិមផ្សេងៗមកបន្ថែមតែប៉ុននោះ។ ចុងក្រោយក្នុងឧកាសបុណ្យឆ្លងឆ្នាំសាកលតារាស្រីបានធ្វើវីដេអូណែនាំគេហដ្ឋានថ្មីអោយហ្វែនខ្លាប់បានទស្សនាជាលើកដំបូងបង្អស់។

ក្នុងបុស្តិ៍ YouTube ផ្ទាល់ខ្លួនដែលមានឈ្មោះថា “My Material World” ម៉ែ chomismaterialgirl បានបណ្តើរកូនស្រីពៅចូលផ្ទះថ្មីដើម្បីណែនាំកន្លែងដែលខ្លួនចូលចិត្តផ្សេងៗអោយទស្សនិកជនដែលទន្ទឹមរងចាំទស្សនាបានឃើញហើយបានសសើរជាច្រើនកុះករ។ ដែលថ្វីត្បិតមិនទាន់ធ្វើបានសម្រេច ១០០% ហើយមិនទាន់បានដាក់គ្រឿងសង្ហាររិមដែលនាំចូលពីបរទេសយ៉ាងណា ភូមិគ្រឹះនោះក៏មើលទៅថ្លៃថ្នូរ ហឺហា ហើយស្រស់ស្អាត់មិនច្រឡំនឹងអ្នកផ្សេង។
ឃើញហើយមានតែអ្នកចូលមកខមមិនសសើរពីគំនិតច្នៃប្រឌិត ស្ងប់ស្ងែងពីបរិយាកាសស្ងប់ស្ងាត់អមដោយធម្មជាតិដែលតារាស្រីព្យាយាមសាងអោយសមាជិកគ្រួសាររបស់ខ្លួន លើសពីនោះទៅទៀតទស្សនិកជននាំគ្នានិយាយថាពួកគេជាគ្រួសារ Celeb ដែលសាមញ្ញប៉ុន្តែគួរអោយស្រលាញ់និងគោរពបំផុត។

អត្ថបទដោយ សា