យកមិត្តភក្តិមកធ្វើជាម៉ែក្មេក!! តារាស្រីជើងចាស់ pexky_sretunya រៀបការជាមួយកូនប្រុសរបស់មិត្តភក្តិដែលអាយុតិចជាងនាង ១៣ ឆ្នាំ!

កំពុងក្លាយជាប្រធានបទដែលហឺហាធ្វើអោយផ្អើលវិស័យសិល្ប:ថៃជាខ្លាំងក្នុងកំឡុងពេលចុងឆ្នាំនេះ សម្រាប់ពត៌មានចុងក្រោយដែលបានចុះសសេរថាតារាស្រី pexky_sretunya តាមពិតតៅយកកូនប្រុសរបស់មិត្តភក្តិជិតស្និទ្ធខ្លួនឯងមកធ្វើជាស្វាមី។ ចុងក្រោយនាងចេញមុខផ្តល់បទសម្ភាសន៍បញ្ជាក់បន្ថែមយ៉ាងលំអិត ដើម្បីចៀសវាដ្រាម៉ានិយាយមិនល្អពីគ្រួសារផ្សេងៗ។
នៅក្នុងកម្មវិធីសម្ភាសន៍ “โต๊ะหนูแหม่ม” អ្នកនាង pexky_sretunya នាំស្វាមីដែលទៀតបានរៀបការថ្មីថ្មោងមកចូលរួមធ្វើជាភ្ញៀវកិត្តិយសហើយបានផ្តល់បទសម្ភាសន៍អំពីដំណើរដើមទងរបស់ស្នេហាពួកគេអោយប្រិយមិត្តបានស្តាប់កំសាន្ត។ ដំបូងបំផុតតារាស្រីទទួលស្គាល់ថាស្វាមីរបស់នាងជាកូនប្រុសមិត្តស្និទ្ធស្នាល ហើយមានអាយុតិចជាងនាង ១៣ឆ្នាំ ដូចដែលពត៌មានបានចុះផ្សាយមែន។
បន្ទាប់មកទៀតទាំងពីរនាក់និយាយថាស្នេហាលើកនេះកើតឡើងតាមធម្មជាតិ ពួកគេមិនបានព្យាយាមមិនបានបង្កើតឡើងព្រោះហេតុផលផ្សេងក្រៅពីចិត្តស្រលាញ់នោះឡើយ។ មិត្តភក្តិដែលត្រូវជាម្តាយក្មេកពេលនេះក៏មិនបានជំទាស់ មិនមានបញ្ចេញប្រត្តិកម្មអ្វីដែលធ្វើអោយទាំងពីរនាក់លំបាកចិត្តឡើយ គ្រប់គ្នាគាំទ្រហើយទទួលស្គាល់ស្នេហារបស់ពួកគេ។

អត្ថបទដោយ​ សា