នរណាទៅជឿថាជីវិត Superstar អាចធ្លាក់ខ្លួនដល់កម្រិតនេះ!! អ្នកប្រើប្រាស់ថតបានសកម្មភាពរបស់លោក weir19 ក្រោយពេលមិនសូវបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍!!

កំពុងមានកំឡុងពេលដែលរីករាយ ហើយមានមោទនាភាពលើខ្លួនឯងបំផុតក្នុងឆាកជីវិត ចំពោះលោក weir19 តួឯកប្រុសលំដាប់ថប់របស់បុស្តិ៍លេខ៧ ដែលទើបក្លាយជាឪពុករបស់គេយ៉ាងពេញលេញកាលពីថ្ងៃទី​២៣ ខែធ្នូរថ្មីៗនេះ។ ចុងក្រោយហ្វែនខ្លាប់ខមមិនអាណិតគាត់គ្រប់គ្នាព្រោះមិនមាននរណានឹកស្មានដល់ថានឹងត្រូវឃើញតារាប្រុសល្បីក្នុងសភាពបែបនេះទាល់តែសោះ។
នៅតាមបណ្តាញសារពត៌មាននិងបណ្តាញសង្គមផ្សេងៗ អ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាស៊ែរវីដេអូ Tik Tok ដែលគេលួចថតលោក weir19 មកផុសហើយផ្សព្វផ្សាយបន្តអមជាមួយសារសសេរសម្តែងមតិយោបល់ផ្សេងៗជាច្រើនសន្ធឹកសន្ធាប់ ដោយភាគច្រើនសសេរប្រាប់ថាអាណិតតារាប្រុសមិនគួរធ្លាក់ខ្លួនមកធ្វើរឿងលំបាកនេះដោយខ្លួនឯងឡើយ។
បន្ថែមលើនោះទៅទៀតវីដេអូ និងរូបភាពតារាប្រុសកំពុងឈរហាលកន្ទបកូនង៉ានោះបានធ្វើអោយទស្សនិកជនមួយចំនួនផ្សេងទៀតស្ងើចសសើរលោក weir19 ច្រើនមិនស្ទើរដែល គ្រប់គ្នាភ្ញាក់ផ្អើលហើយសសើរគាត់ព្រោះមិនធ្លាប់ឃើញតារា Superstar ណាបង្ហាញរូបភាពខ្លួនក្នុងសភាពបែបនេះអោយសាធារណ:ជនបានឃើញឡើយ។ និយាយរួមលោក weir19 ជាអាយដល និងជាប៉ាៗដែលអាចហ្វែនខ្លាប់រីករាយជាមួយបានគ្រប់ស្ថានភាព។

អត្ថបទដោយ​ សា