ខំលាក់ដែរតែលាក់មិនជិត! Nine Napat ផុសរូបឆ្នាំថ្មីតែត្រូវបានអ្នកគាំទ្រចាប់បានរឿងរូបគូរ….ឃើញនៅនិងដៃចាត់ទុកថាជារូបគូរបានទេ? មានរូបភាព

ជាដំណើរកំសាន្ដសម្រាកចុងឆ្នាំដែលត្រូវបានអ្នកបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំង សម្រាប់ដំណើរកំសាន្ដទៅលេងនៅក្រៅប្រទេសរបស់ Nine Napat និង Baifern-Pimchanok ក្រោយពីបានផ្លាស់ប្ដូរឋានៈលើសពីមិត្តភ័ក្ដ

ថ្វីត្បិតតែដំណើរកំសាន្ដនេះនៅមិនទាន់មានឃើញរូបគូរផុសចេញមកតែគ្រប់ពេលដែលមានសកម្មភាពនៅលើបណ្ដាញសង្គម ក៏តែងតែមានអ្នកគាំទ្រចូលទៅគាំទ្រនិងជម្រុញទាំងគូរអោយមានរូបភាពគូរគ្រប់ពេល

After Footer (Active) - damrei Mr1 Zone2

រួមទាំងរូបផុសថ្មីៗនេះក្នុង IG ឈ្មោះ  @naphat_nine ដែលបានបង្ហាញអោយឃើញតារាប្រុសរូបសង្ហាក្នុងរូបភាពផ្សេងៗថែមទាំងត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ខុសកន្លែងទៀតផង ព្រោះកាបូបពណ៌សដែលសាម៉ីខ្លួនកំពុងកាន់នៅនិងដៃហ្នឹង គឺជាកាបូបតែមួយដែល Baifern ស្ពាយ ហើយរឿងនេះបានថេកទៅអោយបងប្រុសជាទីស្រលាញ់យ៉ាងពិធីកររូបសង្ហាលោក Young-Kanchai ហើយបងប្រុសម្នាក់នេះក៏មិនអោយគ្រប់គ្នាខកចិត្តចូលទៅខមិនសួរថា “នរណាថតរូបអោយនុង ថតបានល្អហា” កាន់តែធ្វើអោយគ្រប់គ្នានៅមិនសុខព្រោះរងចាំមើលការឆ្លើយតប

អត្ថបទដោយ : នីត្តា