តោះមកមើលអនាគតបងថ្លៃប្អូនថ្លៃគេថតរូបជាមួយគ្នា តួឯកស្រី AumនិងTaew ស្រស់ស្អាតទាំងគូ…

ស្រស់ស្អាតទាំងគូ! តួឯកស្រីល្បីឈ្មោះទាំងពីរដួងគឺតួឯកស្រី Aum Patcharapa និងតួឯកស្រី Taew Natapohn មកផ្ទឹមសម្រស់គ្នាថតវីដេអូលេងជាមួយគ្នា ធ្វើឲអ្នកគាំទ្រឃើញសម្រស់តួឯកស្រីទាំងពីររូបក្បែរគ្នានិងឃើញពីទំនាក់ទំនងដ៏ល្អរបស់អនាគតបងថ្លៃប្អូនថ្លៃរបស់តារាស្រីទាំងពីរដួងផងដែរ។

តារាស្រីទាំងពីររូបត្រូវបានគេហៅថាអនាគតបងថ្លៃប្អូនថ្លៃព្រោះទាំងគូកំពុងមានគូស្នេហ៍ក្នុងត្រកូលតែមួយ ដោយតួឯកស្រី Aum Patcharapa កំពុងសិក្សាមើលចិត្តគ្នាជាមួយលោក Pok Phornprapha ចំណែកតួឯកស្រី Taew Natapohn មានចំណងស្នេហាផ្អែមល្ហែមជាមួយនិងលោក Pranai Phornprapha។ អ្នកទាំងពីរមានគូស្នេហ៍ជាបុរសជោគជ័យក្នុងមុខជំនួញនិងជាបងប្អូននឹងគ្នាផងដែរ​ ដូចនេះហើយពេលដែលមានកម្មវិធីពិសេសៗនៅផ្ទះខាងប្រុសម្ដងៗ ក៏ឃើញវត្ដមានតួឯកស្រីទាំងពីររូបមកជួបជុំជួបមុខគ្នាក្នុងគ្រួសារជាសមាជិកផងដែរ។

After Footer (Active) - damrei Mr1 Zone2

Aum Patcharapa

Taew Natapohn

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ