អ្នកបម្រើគេតែក្នុងរឿងទេ! បង្ហាញកម្រងរូបភាពជីវិតពិតក្រៅឆាករបស់តារាសម្ដែងស្រី Min Ratawan នៅក្នុងរឿងតែងផ្ដល់សំណើចដល់អ្នកទស្សនាដោយភាគច្រើនលេងជាតួអង្គកំប្លែងនិងតួអង្គអ្នកបម្រើនៅក្នុងសាច់រឿង តែអ្នកណាទៅដឹងថាជីវិតក្រៅការសម្ដែងវិញរូបនាងទាំងស៊ិចស៊ីនិងមានទ្រព្យសម្បត្ដិមិនចាញ់តួឯកស្រីល្បីទេ។
ដោយនៅក្នុងរឿងជាតួអង្គអ្នកបម្រើស្រីរូបនាងមិនត្រូវបានគេតុបតែងក្រែមម្សៅឲច្រើនទេ ថែមទាំងសម្លៀកបំពាក់ក៏បិតជិតផងដែរ។ តែផ្ទុយទៅវិញក្រៅឆាកសម្ដែងតារាស្រី Min Ratawan គឺជាតារាស្រីដែលមានស្ទាយតែងកាយយ៉ាងស៊ីវីល័យ និងចូលចិត្តពាក់ស៊ិចស៊ីផងដែរជាពិសេសពេលទៅលេងសមុទ្រគឺមិនយកប៊ីគីនីទៅតែមួយឈុតនោះទេ ថែមរូបនាងក៏ជាតារាសម្ដែងស្រីដែលមានទ្រព្យព្រោះបានសម្ដែងជាច្រើនរឿងនិងមានអាជីវកម្មផ្ទាល់ខ្លួនផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ