អាចនិយាយបានថាខ្សែជីវិតល្អនោះល្អតាំងតែពីដើមឆ្នាំតែម្ដងហើយ សម្រាប់តួឯកស្រីល្បីឈ្មោះ Kimberly ដែលទើបនិងចេញមកផុសរូបផ្ទះកាលពីដើមឆ្នាំ ព្រមជាមួយសកម្មភាពប្រចាំថ្ងៃដែលសាម៉ីខ្លួនយកមកចែកចាយខណៈពេលទៅហាត់ប្រាណ ញុំអាហារពេលព្រឹក ចូលវត្តធ្វើបុណ្យ ហើយដើរពិនិត្យមើលផ្ទះដែលកំពុងសាងសង់ជាមួយម្ចាស់ចិត្តលោក Mak Prin
ដោយខាងស្រីបានសរសេរសារផុសនៅលើបណ្ដាញសង្គមខ្លីៗថា “02.01.2023 Workout Thai breakfast Merits Home Check” ជាចំណងដៃដ៏ស្រស់ស្អាតហើយពេលនេះក៏ជិតរួចរាល់ហើយដែរ ពីខាងមុខផ្ទះឃើញហើយធំស្គឹមស្គៃណាស់ ពណ៌ផ្ទះវិញគឺថាស្រលះភ្នែកតែម្ដង
ជាផ្ទះមង្គលរបស់អ្នកទាំងពីរ Mak-Kimberly ច្បាស់ណាស់ថានិងរួចមុនថ្ងៃមង្គលការចូលមកដល់
អត្ថបទដោយ : នីត្តា


























