កាលពីយប់ហៃសូ Pok ផុសថាបែកគ្នាជាមួយ Aum ដែលដល់ពេលល្ងាចម្សិលមិញ Aum ផុសរូបទាំងញញឹមមុខស្ងួតថា…..! មានវីដេអូ

ជាប្រធានបទមួយដែលធ្វើអោយគ្រប់គ្នាត្រូវលើកយកមកនិយាយពេញមួយថ្ងៃ សម្រាប់ការចែកផ្លូវគ្នារវាងតារាស្រីជួរមុខប្រទេសថៃយ៉ាង Aum Patchrapa ជាមួយអតិតមិត្តប្រុសអ្នកមានហៃសូ Pok Prachanwong ដោយកាលពីយប់កន្លងមកនេះខាងប្រុសបានចេញមកប្រកាសថាខ្លួនបានបញ្ចប់ទំនាក់ទំនងស្នេហាមួយរយៈហើយ ដោយហេតុផលរាងខ្លួន ព្រមទាំងអះអាងថាមិនមានអ្នកទីបីចូលមកជ្រៀតជ្រែកដូចមានពាក្យរិះគន់នោះទេ

នៅពេលថ្មីៗនេះកាលពីរសៀលថ្ងៃមិញនេះ Aum Patchrapa បានបញ្ចេញសកម្មភាពជាលើកដំបូងនៅក្នុង IG ផ្ទាល់ខ្លួន ដោយបានផុសរូបភាពរបស់ខ្លួនព្រមជាមួយស្នាមញញឹមស្រស់ស្រាយ អមជាមួយប្រយោគថា “សរុបមកទូរស័ព្ទខូចទាំងពីរគ្រឿង រលត់ៗដាច់ៗ ដើរ3នាទី រលត់3នាទី បាត់ពត៌មានឡាយ ត្រូវប្រើអាយផេតនិយាយជំនួស ឆ្លើយតបយឺតសូមអភ័យទោសផង អាយផេតធំប្រហែលកុំព្យួទ័រដែរទើបពិបាកក្នុងការយកតាម”

After Footer (Active) - damrei Mr1 Zone2

ថ្វីត្បិតតែមិនបាននិយាយទាក់ទងនិងការបែកបាក់ តែអ្នកគាំទ្រនាំគ្នាចូលទៅខមិនផ្ដល់កំលាំងចិត្តយ៉ាងច្រើន

អត្ថបទដោយ : នីត្តា