ទ្រាំលែងបានហើយប្អូនស្រីរបស់ Songkran ចេញមុខមកសម្ដែងក្ដីអាណិតអាសូរដល់ Matt តាមបណ្ដាញសង្គមព្រោះតែមានអ្នក…..! មានវីដេអូ
ទ្រាំលែងបានហើយដល់ថ្នាក់ចេញមកផុសតាមរយៈបណ្ដាញសង្គមសម្រាប់ Jan Techanarong ប្អូនស្រីរបស់លោក Songkran Techanarong ចំពោះប្រធានបទ Matt Peeranee ត្រូវគេចោទប្រកាន់ថាជាជនទីបីបំបែកបំបាក់ស្នេហារបស់តារាល្បីឈ្មោះ Aum Patchrapa ជាមួយហៃសូ Pok Prathanwong
ដោយខាង Jan បានចែករំលែកពត៌មានដែលកើតឡើង ព្រមទាំងមានសារសម្ដែងការយល់ឃើញក្នុងប្រយោគថា “អាណិត អ្វីៗក៏ទាញចូលមកពាក់ពទ្ធ័ទាញមកទំលាក់អោយដែរ ស៊យៗៗៗបំផុត ហ៊ើយ ការពិតគឺជារបស់រស់ណា”
“អ្នកប្រលែងពត៌មានធ្វើបាបគេជារឿងមិនល្អ បាបបុណ្យគុណទោសមានពិតមែនណា ធ្វើអ្វីតែបន្ទិចទៀតវានិងធ្លាក់ទៅលើអ្នកធ្វើនិងហើយ ដឹងថាទេបាបវាមិនចាំជាតិក្រោយទេ ឥឡូវនេះវាត្រលប់ទៅរកអ្នកសាងនិងលឿនណាស់”
អត្ថបទដោយ : នីត្តា













