Songkran ចេញមុខផុសប្រយោគខ្លីតែងាយយល់សុំបញ្ចប់សំនុំរឿង Matt ធ្លាក់ខ្លួនចូលជាជនទីបីបំបែកស្នេហ៍របស់ Aum! មានរូបភាព

អាចនិយាយបានថាជួបការជេរប្រមាថរិះគន់ធ្ងន់មិនធម្មតានោះទេ សម្រាប់តារាសម្ដែងស្រីរូបស្រស់ Matt Peeranee បន្ទាប់ពីត្រូវបានគេទាញអោយធ្លាក់ចូលក្នុងរឿងរ៉ាវស្នេហាប្រេះឆារបស់ Aum Patchrapa និងហៃសូ Pok 

ថ្វីត្បិតតែ Matt បានចេញមកអះអាងនិងបកស្រាយហើយក៏ដោយ ថាខ្លួនមិនបានទាក់ពន្ទ័ឬជាជនទីបីអីនោះទេ ប៉ុន្ដែនៅតែមានការរិះគន់ធ្ងន់ៗមករហូត ហើយនៅមានអ្នកសង្ស័យពីទំនាក់ទំនងស្នេហារវាងកញ្ញា Matt ជាមួយលោក Songkran ថាខណៈពេលនេះអ្នកទាំងពីរនៅតែស្រលាញ់គ្នាដែរឬទេ ថែមទាំងអោយខាងលោក Songkran ប្រញាប់ចេញមកបកស្រាយបំភ្លឺចំពោះរឿងជាបន្ទាន់

After Footer (Active) - damrei Mr1 Zone2

រហូតមកដល់ថ្ងៃទី 5 មករា 2023 លោក Songkran ក៏បានចេញមកស្រាយបញ្ចាក់ចំពោះរឿងនេះ ដោយការផុសប្រយោគប៉ុន្មានឃ្លាក្នុង IG Story ថា “កាន់តែវែងឆ្ងាយហើយពត៌មាន គ្មានអ្វីនោះទេបាទ ប្អូនៗគាត់ជាមិត្តនិងគ្នាយូរយារណាស់មកហើយ”

អត្ថបទដោយ : នីត្តា