មួយគូរនេះគេញ៉ែគ្នាតាម IG Story! Baifern-Nine មិនមែនរូបគូរមែនពិតតែផ្ញើរចិត្តនឹកអោយគ្នាតាម IG សាហាវណាស់សុទ្ធតែផ្ញើរ….! មានរូបភាព

ធ្វើអោយហ្វេនៗតាមដានមិនឈប់មែនហើយ សម្រាប់គូរស្នេហថ្មោងថ្មីរវាង Nine Naphat និង Baifern Pimchanok មួយរយៈចុងក្រោយនេះកំពុងតែសប្បាយរីករាយដើរលេងនៅក្រៅប្រទេស ទៅកន្លែងមួយជាមួយនិងគ្នាហើយក៏ជាពេលវេលាតែមួយជាមួយគ្នាដែរ មានរូបភាពថ្មីៗជាច្រើនសន្លឹកបានលេចឡើងក្នុងបណ្ដាញសង្គម រហូតដល់គ្រប់គ្នាចូលទៅបង្អាប់ថានរណាជាអ្នកថតអោយ ទៅជួបគ្នាហើយទៅដើរលេងជាមួយគ្នាតើមែនទេ…

ថ្វីត្បិតតែមិនទាន់មានរូបភាពគូរផុសចេញមក តែអ្នកគាំទ្រក៏ប្រាកដចិត្តណាស់ដែរថាទៅជាមួយគ្នា ព្រោះតែរូបភាពមួយរបស់ខាងប្រុសក្នុងទីក្រុង Edinburgh ប្រទេស ស្កុតឡេន ក្នុងដៃមានកាន់កាបូបមនុស្សស្រីដូចនិងកាបូបរបស់ Baifern ថែមទាំងជាកន្លែងតែដែលខាងស្រីផុសរូបថតហើយ Check in កន្លែងតែមួយ!

After Footer (Active) - damrei Mr1 Zone2

នៅពេលថ្មីនេះ (6​ មករា 2023) ហ្វេនៗអ្នកគាំទ្រទាំងសងខាងស្រែកភ្លាត់មាត់ភ្លាត់ក នៅពេលដែលចូលទៅមើលក្នុង IG Story  របស់កំលោះ Nine ហើយឃើញថារូបភាពការ៉េមផ្កាកូលាបបីដើម ថេកអោយ Baifern ជាមួយអ្នកចាត់ការផ្ទាល់ខ្លួន ហើយនិងអ្នកម៉ាក់ដែលចូលរួមដំណើរកំសាន្ដដែរ ហើយចំណែកខាងស្រីក៏បានផុសសារជាថ្មីម្ដងទៀត នៅក្នុង​ IG Story របស់ខ្លួនឯង

អត្ថបទដោយ : នីត្តា