Bella Ranee ចុចឡាយអោយ Min Peachaya បន្ទាប់ពីនាងបានផុសនូវប្រយោគសារត្រូវចិត្តប្រយោគនោះបានសរសេរថា “ប្រសិនបើយើងមានលុយហើយចង់រកមនុស្សប្រុសពេលណាក៏បានដែរចា”
តារាសម្ដែងស្រីដែលពេលនេះនៅទំនេរទាំងចិត្តទាំងកាយហើយក៏កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់កំលោះៗគឺកញ្ញា Bella Ranee ព្រោះតាំងតែប្រកាសថាបេះដូងនៅទំនេរស្អាតមិនទាន់ទទួលនរណាអោយមកមើលថែថ្មីនោះទេ រហូតដល់ក្រមុំៗសុំទះដៃជូននាងពេញប្រទេស ព្រោះការងារច្រើនស្ទើរតែមិនមានពេលវេលាសម្រាប់ខ្លួនឯងទៅហើយ
ជាក់ស្ដែង Bella បានឃើញ IG របស់តារាសម្ដែងស្រី Min Peachaya ដែលត្រូវបានគេទាញ់ចូលទៅពាក់ព័ន្ធក្នុងប្រធានបទក្ដៅជាជនទីបី ហើយនាងក៏បានចេញមកផុសតបច្បាស់ៗថាខ្លួនមិនបានទៅទាក់ទងអ្វីនោះទេ ហើយពេលនេះ Min Peachaya បានក្លាយជាអ្នកធុរកិច្ចអចលនទ្រព្យចុះទន់សាងសង់គម្រោងលំនៅដា្នាន ហើយនាងបានសរសេរថា “កើតជាមនុស្សស្រីមិនត្រូវឈប់ស្អាតនោះទេ ហើយក៏មិនឈប់រកលុយដែរ ព្រោះថាបើយើងមានលុយចង់រកមនុស្សប្រុសពេលណាក៏បានដែរ #ពូកែធ្វើការ គួអោយស្រលាញ់ និស្ស័យល្អមានគម្រោងលំនៅដ្នានខ្លួនឯង”
ហើយប្រយោគនេះហើយដែល Bella ប្រញាប់ចូលទៅខមិនបង្ហាញថាខ្លួនពិតជាពេញចិត្តចំពោះប្រយោគនេះខ្លាំងណាស់ “ប្រយោគចុងក្រោយឈ្នះអស់មារសត្រូវ” តាមមកជាមួយរូបតុក្កតាសើច
អត្ថបទដោយ : នីត្តា
















