ស្រស់ស្អាតហើយមានទ្រព្យស្ដុកស្ដម្ភ! តួឯកស្រីជើងចាស់សម្រស់ចាំ Aum Patcharapa ក្រៅពីអាជីពជាអ្នកសម្ដែងច្រើនឆ្នាំ រូបនាងក៏បានប្រកបអាជីវកម្មជាអ្នកជំនួញស្រីដែលជោគជ័យមួយរូបផងដែរ មិនប្លែកទេដែលរូបនាងមានជីវិតរស់នៅយ៉ាងស៊ីវិល័យមានផ្ទះធំស្កឹមស្កៃដូចភូមិគ្រឹះ ទោះមិនសូវសម្ដែងរឿងច្រើនដូចមុនក៏ដោយ។
តារាសម្ដែងស្រី Aum Patcharapa គឺជាតួឯកស្រីដែលអាយុរ៤៤ឆ្នាំហើយ តែនៅតែរក្សាបានប្រជាប្រិយភាពជាតារាជួរមុខដដែលព្រោះតែសម្រស់នៅតែស្អាតចាំរបស់នាងនិងស្នាដៃសម្ដែងនៅក្នុងចិត្តអ្នកគាំទ្រ។ ថ្វីត្បិតែច្រើនឆ្នាំកន្លងមកនេះតួឯកស្រី Aum មិនសូវបង្ហាញមុខក្នុងរឿងភាគថ្មីព្រោះមិនទទួលសម្ដែង តែរូបនាងនៅជាតារាស្រីម្នាក់ដែលគេដឹងថាមានទ្រព្យសម្បត្ដិច្រើន និងមានជីវិតរស់នៅចាយវាយយ៉ាងស៊ីវិល័យ។ នេះក៏ព្រោះថាក្រៅពីអាជីពជាអ្នកសម្ដែងច្រើនឆ្នាំ តួឯកស្រី Aum ក៏បានប្រែក្លាយខ្លួនជាអ្នកជំនួញផងដែរ ដោយទី១ជាក្រុមហ៊ុនដើរម៉ូតមានរកអ្នកបង្ហាញម៉ូត បណ្ដុះបណ្ដាល និងរៀបចំដើរបង្ហាញក្នុងកម្មវិធីផ្សេងៗ។ ទី២ជាក្រុមហ៊ុនផលិតគ្រឿងសម្អាងផលិតផលថែទាំសម្រស់ និងទី៣ជាក្រុមហ៊ុនអាហារសម្រករាងនិងខូលីជែន ដោយមានរូបនាងផ្ទាល់ជាអ្នកផ្សព្វផ្សាយដែលគួរឲទុកចិត្ដព្រោះបានឃើញពិតពីភាពស្រស់ស្អាតរបស់តួឯកស្រី Aum Patcharapa។ ជោគជ័យក្នុងទាំងជីវិតការសម្ដែងតាំងពីក្មេងនិងជីវិតជាអ្នកជំនួញនាពេលបច្ចុប្បន្នធ្វើឲតួឯកស្រី Aum ក្លាយជាតារាស្រីដែលមានទ្រព្យសម្បត្ដិរាប់លានមួយរូបក្នុងសិល្បៈថៃនៅពេលនេះផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ