ចែ Prang ធ្វើអោយបេះដូងហ្វេនៗញាប់ញ័រទៀតហើយទៅមើលការប្រគុំតន្រី្ដ BLACKPINK ស្អាតស៊ិចស៊ីឡើងចង់ភ្លេចមើល……! មានវីដេអូ
Prang Kannarun ស្ទាយតែងខ្លួនទៅមើលការប្រគុំតន្រ្ដី BLACKPINK ស្អាតហួសថ្លែងធ្វើអោយហ្វេនៗជ្រួលច្របល់មិនដឹងមើលមួយណាទុកមួយណា
ស្អាតគ្រប់ពេលវេលាស្អាតទាំងយប់ស្អាតទាំងថ្ងៃពិតមែនហើយសម្រាប់តារាសម្ដែងស្រី Prang Kannarun ព្រោះតាំងតែប្រកាសថាខ្លួននៅទំនេរគ្មានអ្នកថែបេះដូងមកនាងបានអង្រួនបេះដូងកំលោះៗទូរទាំងប្រទេសគ្មានលោះមួយថ្ងៃណានោះទេ ព្រោះតែភាពគួអោយស្រលាញ់មានមន្ដស្នេហ៍ទើបធ្វើអោយនរណាៗក៏ចង់ស្គាល់នាងកាន់តែច្បាស់ឡើង មិនមែនតែកំលោះៗនោះទេ សូម្បីតែស្រីៗគ្នាឯងក៏ទ្រាំមិនសរសើរមិនបានដែរជាពិសេសវីដេអូមុខធម្មជាតិគ្មានម្សៅ៉ចាប់កាន់ក្បាលមេក្រូប្រហើរសំនៀងយ៉ាងពិរោះ
នៅពេលថ្មីៗនេះសាម៉ីខ្លួនបានឆ្លៀតឱកាសទៅចូលរួមមើលការប្រគុំតន្រីរបស់ក្រុមតារាចម្រៀងលំដាប់ពិភពលោក BLACKPINK ស្ទាយនៃការតុបតែងខ្លួនរបស់នាងពិតជាស្រស់ស្អាត ហើយស៊ិចស៊ីខ្លាំងណាស់ ឃើញហើយមានអារម្មណ៍ថាត្រជាក់ភ្នែកត្រជាក់ចិត្តពិតៗ
អត្ថបទដោយ : នីត្តា













