អេមណាស់ Grace Kanklao ស្លៀកឈុតហែលទឹកថតរូបផុសគ្មានក្រែងចិត្តអ្នកបណ្ដាញសង្គមណាទេសំខាន់អូនជឿជាក់! មានវីដេអូ

Grace Kanklao ចែកចាយស្នាមញញឹមស្រស់ស្រាយពីកោះសូរិន ស្អាតស៊ិចស៊ីរោលរាលសូម្បីតែពន្លឺព្រះអាទិត្យក៏សូមចុះចាញ់ដែរ

តារាសម្ដែងស្រីពេញទៅដោយសមត្ថភាពថែមទាំងពេលនេះគ្រងបានតំណែងជាអ្នកចំរៀងទៀតផង រឿងសម្រស់វិញ Grace Kanklao មិនអោយចាញ់ឬធ្វើតួរងរបស់នរណានោះទេ ជាក់ស្ដែងជាមួយដំណើរកំសាន្ដដើមឆ្នាំរូបផុសចេញមកពិតជាជាន់ឈ្លើរបេះដូងអ្នកគាំទ្រពេញប្រទេស ដោយការដើរលេងលើកនេះនាងបាន Chcek in ចេញពីកោះសុរិន ជ្រមុជទឹកមើលផ្កាថ្មហើយលេងទឹកថ្លាកណ្ដាលសមុទ្រ

After Footer (Active) - damrei Mr1 Zone2

ច្បាស់ណាស់ថាមកសមុទ្រទាំងមូលនាងមិនភ្លេចក្នុងការរៀបចំឈុតប៊ីគីនីឬឈុតលែងទឹកនោះទេ មានគ្រប់ម៉ូតគ្រប់ពណ៌ បង្អួតស្បែកសរម៉ត់រលោងគ្មានស្លាកស្នាមឃើញហើយចែងចាំងភ្នែកណាស់

អត្ថបទដោយ : នីត្តា